អបរាទិដ្ឋិសូត្រទី ៥

ក្បាលទី 20 · ទំព័រ 85

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកគហបតី ទៀបក្រុងសាវត្ថី ។ សម័យនោះឯង ព្រហ្មមួយអង្គមានទិដ្ឋិអាក្រក់ មានសភាពយ៉ាងនេះកើតឡើង ថា បុគ្គលដែលមកក្នុងលោកនេះ គ្មានជាសមណៈ ជាព្រាហ្មណ៍ទេ ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបនូវបរិវិតក្កក្នុងចិត្តរបស់ ព្រហ្មនោះ ដោយប្រពៃហើយ ក៏ដូចបុរសមានកម្លាំង ។ បេ ។ ទៅប្រាកដក្នុង ព្រហ្មលោកនោះ ។ ទើបព្រះមានព្រះភាគទ្រង់ចូលតេជោធាតុ គង់ផ្គត់ ព្រះភ្នែនព្ធដ៏អាកាសខាងលើព្រហ្មនោះ ។ គ្រានោះ ព្រះមហាមោគ្គល្លានមានអាយុ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឥឡូវនេះ ព្រះមានព្រះភាគ គង់ក្នុងទីណាហ្ន៎ ។ ព្រះមហាមោគ្គល្លានមានអាយុ ក៏បានឃើញនូវព្រះមានព្រះភាគ ដោយទិព្វចក្ខុដ៏បរិសុទ្ធ កន្លងបង់នូវចក្ខុជារបស់មនុស្សធម្មតា ដែលព្រះអង្គចូលតេជោធាតុ គង់ផ្គត់ ព្រះភ្នែនព្ធដ៏អាកាស អំពីខាងលើនៃព្រហ្មនោះ លុះឃើញហើយ ក៏បាត់អំពី វត្តជេតពន ទៅប្រាកដក្នុងព្រហ្មលោកនោះ ដោយឆាប់រហ័ស ដូចបុរសមាន កម្លាំងលាចេញនូវដៃដែលបត់ចូល ឬបត់ចូលនូវដៃដែលលាចេញ ។ លំដាប់ នោះ ព្រះមហាមោគ្គល្លានមានអាយុ អាស្រ័យនៅទិសខាងកើត ចូលតេជោធាតុ អង្គុយផ្គត់ភ្នែកព្ធដ៏អាកាស ខាងលើព្រហ្មនោះ ទាបជាងព្រះមានព្រះភាគ ។ គ្រានោះ ព្រះមហាស្សបមានអាយុ មានសេចក្តីត្រិះរិះយ៉ាង នេះថា ឥឡូវនេះ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងទីណាហ្ន៎ ។ ព្រះមហាកស្សប