អដ្ឋកថា អបរាទិដ្ឋិសូត្រទី ៥

ក្បាលទី 20 · ទំព័រ 90

ក្នុងសូត្រទី ៥ មានវិនិច្ឆ័យដូចតទៅនេះ បទថា តេជោធាតុំ សមាបជ្ជិត្វា សេចក្តីថា ព្រះថេរៈធ្វើបរិកម្មក្នុងតេជោកសិណហើយ ចេញ ចាកឈានដែលជាបាទ អធិដ្ឋានថា សូមអណ្តាតភ្លើងផ្សាយចេញអំពីសរីរៈ ដោយអានុភាពនៃចិត្តដែលអធិដ្ឋាន អណ្តាតភ្លើងផ្សាយចេញពេញសរីរៈ ព្រះថេរៈ ឈ្មោះថា ចូលតេជោធាតុសមាបត្តិយ៉ាងនេះ ។ គ្រាចូល សមាបត្តិយ៉ាងនោះហើយ ក៏ទៅក្នុងព្រហ្មលោកនោះ ។ សួរថា ព្រោះហេតុអ្វី ទើបព្រះថេរៈបានទៅក្នុងទីនោះ ឆ្លើយថា បានឮថា ព្រះថេរៈចូលសមាបត្តិ មានតេជោធាតុជាអារម្មណ៍ ឃើញព្រះតថាគតប្រថាប់គង់លើព្រហ្មនោះ ទើប មានគំនិតយ៉ាងនេះថា បុគ្គលនេះ ជាអដ្ឋិវេធិបុគ្គល ( ដូចជាអ្នកចាក់ធ្លុះដល់ ឆ្អឹង ) អាត្មាអញគប្បីទៅក្នុងទីនោះ ដូច្នោះ ទើបបានទៅក្នុងទីនោះ ។ សូម្បី ក្នុងការទៅរបស់ព្រះថេរៈដ៏សេស ក៏មានន័យនេះយ៉ាងនេះដូចគ្នា ។ ព្រហ្ម នោះ មិនបានឃើញអានុភាពរបស់ព្រះតថាគត និងសាវ័ករបស់ព្រះតថាគត ទើបមិនគួរដល់ការប្រៀនប្រដៅ ដោយហេតុនោះ ទើបមានការប្រជុំគ្នាយ៉ាង នោះ ក្នុងទីប្រជុំនោះ អណ្តាតភ្លើងដែលផ្សាយចេញអំពីសរីរៈរបស់ព្រះតថាគត កន្លងព្រហ្មលោកទាំងអស់ ផ្សាយទៅកាន់អវកាស ឯវណ្ណៈទាំងនោះ មាន ៦ ពណ៌ រស្មីរបស់សាវ័ករបស់ព្រះតថាគតក៏មានវណ្ណៈធម្មតានុ៎ះឯង ។ ដោយបទថា បស្សសិ វីតិវត្តន្តំ នេះ ព្រះថេរៈសួរថា អ្នក ឃើញរស្មីដែលផ្សាយចេញអំពីសរីរៈ របស់ព្រះមានព្រះភាគ ដែលកន្លងបង់ នូវរស្មីនៃសរីរៈរបស់ព្រហ្មវិមាន និងគ្រឿងប្រដាប់ជាដើមដទៃក្នុងព្រហ្មលោក