បមាទសូត្រទី ៦

ក្បាលទី 20 · ទំព័រ 93

សាវត្ថីនិទាន សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់ សម្រាកក្នុងវេលាថ្ងៃ សម្ងំនៅក្នុងឈានសមាបត្តិ ។ លំដាប់នោះឯង មាន ព្រហ្មមួយអង្គ ឈ្មោះសុព្រហ្ម និងព្រហ្មមួយអង្គទៀត ឈ្មោះសុទ្ធាវាស បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ឈរអែបនឹង សន្លឹកទ្វារម្ខាងម្នាក់ ។ គ្រានោះ ព្រហ្មមួយអង្គ ឈ្មោះសុព្រហ្ម បាននិយាយ នឹងព្រហ្មមួយអង្គ ឈ្មោះសុទ្ធាវាសដូច្នេះថា នែគ្នាយើង កាលនេះ ជាកាល មិនទាន់គួរ នឹងចូលទៅគាល់ព្រះមានព្រះភាគនៅឡើយទេ ព្រោះព្រះមានព្រះភាគ ទ្រង់គង់សម្រាកក្នុងវេលាថ្ងៃ កំពុងសម្ងំនៅក្នុងឈានសមាបត្តិផង ចំណែកខាង ព្រហ្មលោកឯណោះ ស្តុកស្តម្ភ ( ដោយឈានសុខ ) និងរីក ( ដោយផ្កា គឺអភិញ្ញា ) ប៉ុន្តែ មានព្រហ្មក្នុងព្រហ្មលោកនោះនៅដោយសេចក្តីប្រមាទផង នែគ្នាយើង មកយើងនឹងចូលទៅឯព្រហ្មលោកនោះវិញ លុះចូលទៅដល់ហើយត្រ ូវញ៉ាំងព្រហ្មនោះឲ្យសង្វេគ ។ ព្រហ្មមួយអង្គ ឈ្មោះសុទ្ធាវាស បានទទួល ស្តាប់ព្រហ្មមួយអង្គ ឈ្មោះសុព្រហ្មថា យ៉ាងហ្នឹងហើយគ្នាយើង ។ លំដាប់ នោះ ព្រហ្មមួយអង្គឈ្មោះសុព្រហ្ម និងព្រហ្មមួយអង្គឈ្មោះសុទ្ធាវាស ក៏ដូចជា បុរសមានកម្លាំង ។ បេ ។ បាត់អំពីទីចំពោះព្រះភក្ត្រនៃព្រះមានព្រះភាគ ទៅ ប្រាកដក្នុងព្រហ្មលោកនោះ ។ ព្រហ្មនោះបានឃើញ ព្រហ្មទាំង ២ នោះ កំពុង មកអំពីចម្ងាយ លុះឃើញហើយ ក៏សួរព្រហ្មទាំងនោះយ៉ាងនេះថា នែគ្នាយើង ទាំងឡាយ អ្នកទាំងឡាយមកអំពីទីណាហ្ន៎ ។ ព្រហ្មទាំង ២ ក៏ប្រាប់ថា ម្នាលគ្នាយើង យើងទើបនឹងមកអំពីសំណាក់នៃព្រះមានព្រះភាគ ជាព្រះអរហន្ត-