បឋមកោកាលិកសូត្រទី ៧
ក្បាលទី 20 · ទំព័រ 98
ទៀបក្រុងសាវត្ថី … សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ គង់សម្រាកក្នុងវេលាថ្ងៃ សម្ងំនៅក្នុងឈានសមាបត្តិ ។ លំដាប់នោះ មាន ព្រហ្មមួយអង្គ ឈ្មោះសុព្រហ្ម និងព្រហ្មមួយអង្គ ឈ្មោះសុទ្ធាវាស ចូលទៅ គាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ឈរអែបនឹងសន្លឹកទ្វារម្ខាង ម្នាក់ ។ លំដាប់នោះឯង ព្រហ្មមួយអង្គឈ្មោះសុព្រហ្ម ប្រារព្ធនឹង កោកាលិកភិក្ខុ ហើយពោលនូវគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា តើអ្នកប្រាជណា ក្នុងលោកនេះ កំណត់រាប់នូវគុណព្រះខីណា ស្រព ដែលជាគុណរាប់មិនអស់បាន ខ្ញុំសម្គាល់នូវ បុថុជ្ជន ដែលថាអាចរាប់នូវគុណព្រះខីណាស្រព ជាគុណ រាប់មិនអស់បាន ( នោះ ) ខាងជាបុគ្គលល្ងង់ខ្លៅ ។