អដ្ឋកថា បឋមកោកាលិកសូត្រទី ៧

ក្បាលទី 20 · ទំព័រ 99

ក្នុងបឋមកោកាលិកសូត្រទី ៧ មានវិនិច្ឆ័យដូច្នេះ បទថា អប្បមេយ្យំ បមិនន្តោ សេចក្តីថា កំណត់រាប់នូវបុគ្គលដែលជាព្រះខីណាស្រព ដែលមានគុណ នរណាម្នាក់ប្រមាណមិនបាន យ៉ាងនេះថា សីលមាន ប្រមាណបុណ្ណេះ សមាធិមានប្រមាណបុណ្ណេះ បញ្ញាមានប្រមាណបុណ្ណេះ ។ ដោយបទថា កោធ វិទ្វា វិកប្បយេ សេចក្តីថា បុគ្គលណាជាអ្នកមាន បញ្ញា ជាអ្នកមានមេធា ក្នុងលោកនេះ គប្បីកំណត់ លោកសម្តែងថា ព្រះខីណា ស្រពបុណ្ណោះ គប្បីកំណត់រាប់ព្រះខីណាស្រព ។ បទថា និធុតន្តំ មញ្ញេ សេចក្តីថា បុគ្គលណាជាបុថុជ្ជន ប្រារព្ធវត្តបដិបត្តិព្រះខីណាស្រពនោះ ខ្ញុំពោលនូវបុគ្គលនោះថា មិនមានធុតធម៌ គឺមានបញ្ញាថោកថយ ។