តិស្សកសូត្រទី ៨

ក្បាលទី 20 · ទំព័រ 100

ទៀបក្រុងសាវត្ថី … សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ គង់សម្រាកក្នុងវេលាថ្ងៃ សម្ងំនៅក្នុងឈានសមាបត្តិ ។ លំដាប់នោះឯង ព្រហ្ម មួយអង្គ ឈ្មោះសុព្រហ្ម និងព្រហ្មមួយអង្គ ឈ្មោះសុទ្ធាវាស បានចូលទៅ គាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ឈរអែបនឹងសន្លឹកទ្វារ ម្ខាងម្នាក់ ។ គ្រានោះ ព្រហ្មមួយអង្គឈ្មោះសុទ្ធាវាស ប្រារព្ធនឹងភិក្ខុ ឈ្មោះ កតមោរកតិស្សកៈ ហើយពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា តើអ្នកប្រាជណា ក្នុងលោកនេះ កំណត់រាប់នូវគុណព្រះខីណាស្រព ដែលជាគុណរាប់មិនអស់បាន ខ្ញុំសម្គាល់នូវបុគ្គលឥត ប្រាជ្ញា ដែលថាអាចរាប់គុណព្រះខីណាស្រព ជាគុណរាប់មិន អស់បាន ( នោះ ) ថាជាបុគ្គលល្ងង់ខ្លៅ ។