តុទុព្រហ្មសូត្រទី ៩

ក្បាលទី 20 · ទំព័រ 102

ទៀបក្រុងសាវត្ថី … សម័យនោះឯង កោកាលិកភិក្ខុមាន អាពាធ ដល់នូវសេចក្តីទុក្ខ ឈឺធ្ងន់ ។ លំដាប់នោះឯង កាលវេលារាត្រី បឋមយាមកន្លងទៅហើយ ព្រហ្មមួយអង្គឈ្មោះតុទុ មានរស្មីភ្លឺរុងរឿង ញ៉ាំង វត្តជេតពនទាំងអស់ឲ្យភ្លឺស្វាង ចូលទៅរកកោកាលិកភិក្ខុ លុះចូលទៅដល់ ហើយ ក៏ឋិតនៅព្ធដ៏អាកាស បាននិយាយនឹងកោកាលិកភិក្ខុយ៉ាងនេះថា នែ កោកាលិកៈ លោកចូរញ៉ាំងចិត្តឲ្យជ្រះថ្លាក្នុងព្រះសារីបុត្ត និងព្រះមោគ្គល្លាន ចុះ ព្រោះព្រះសារីបុត្ត និងព្រះមោគ្គល្លាន មានសីលជាទីស្រឡាញ់ ។ កោកាលិកភិក្ខុសួរថា ម្នាលអាវុសោ អ្នកជាអ្វី ។ តុទុព្រហ្មតបថា ខ្លួនខ្ញុំជា ព្រហ្មម្នាក់ ឈ្មោះតុទុ ។ កោកាលិកភិក្ខុសួរថា ម្នាលអាវុសោ អ្នកឯងព្រះមាន ព្រះភាគ ទ្រង់ព្យាករថា ជាអនាគាមិបុគ្គលហើយ ហេតុអ្វីក៏ឥឡូវនេះ អ្នកមកក្នុងទីនេះ ។ តុទុព្រហ្មតបថា លោកចូរឃើញកំហុសរបស់លោក នេះចុះ ។ បុគ្គលពាល ពោលទុព្ភាសិត កាត់បង់ខ្លួនដោយវាចាណា វាចានោះដូចជាផ្លែដឹង កើតក្នុងមាត់បុរសដែលកើតហើយ អ្នកណាសរសើរ បុគ្គលដែលគួរនិន្ទា ឬនិទ្ទាបុគ្គលដែលគួរសរសើរ អ្នកនោះឈ្មោះថា សន្សំ ទោសដោយមាត់ រមែងមិនបានសុខព្រោះទោសនោះ ការចាញ់ធុន ព្រមទាំង ទ្រព្យគ្រប់ចំពូក ព្រមទាំងខ្លួន ទៅលើល្បែងភ្នាល់ទាំងឡាយ ទោសនេះ ជាទោស មានប្រមាណតិចទេ បុគ្គលដែលញ៉ាំងចិត្តឲ្យប្រទូស្ត ក្នុងបុគ្គលទាំងឡាយ ដែលមានគតិល្អ ទោសនេះឯង ទើបជាទោសធំជាង ។ បុគ្គលតម្កល់វាចា និងចិត្តអាក្រក់ ជាអ្នកតិះដៀលព្រះអរិយៈទាំងឡាយ ទៅកើតក្នុងនរកណា នរកនោះ មានអាយុចំនួន ១ សែន និង ៣៦ និរព្វុទៈ និង ៥ អព្វុទៈ ។