អដ្ឋកថា តុទុព្រហ្មសូត្រទី ៩
ក្នុងតុទុព្រហ្មសូត្រទី ៩ មានវិនិច្ឆ័យដូចតទៅនេះ បទថា អាពាធិកោ សេចក្តីថា មានអាពាធ ដោយអាពាធ ដែលមកក្នុងអនន្តរសូត្រដោយន័យថា សាសបមត្តីហិ បីឡកាហិ ជាដើម ។ បទថា ពាឡគិលានោ បានដល់ មានជំងឺជាទម្ងន់ ។ បទថា តុទុ សេចក្តីថា ព្រះ ឧបជ្ឈាយ៍ របស់ភិក្ខុកោកាលិក ឈ្មោះថា តុទុ ជាព្រះថេរៈសម្រេច អនាគាមិផលហើយកើតក្នុងព្រហ្មលោក ។ តុទុព្រហ្មនោះ បានជ្រាបអំពីដំណឹង នៃបាបកម្មរបស់ភិក្ខុកោកាលិក តាំងអំពីភុម្មដ្ឋកទេវតា ដោយនិយាយតៗ គ្នា រហូតដល់ព្រហ្មលោកថា ភិក្ខុកោកាលិកពោលទោសអគ្គសាវ័ក ដោយអន្តិមវត្ថុ ធ្វើកម្មដែលមិនសមគួរ ទើបមកប្រាកដក្នុងទីចំពោះមុខភិក្ខុកោកាលិកនោះ ដោយបំណងថា កាលអញឃើញ លោកកុំជាមនុស្សកំព្រា ( ប្រាសចាកពួក ) ត្រូវវិនាសទៅ អញនឹងដាស់តឿនលោក ដើម្បីឲ្យចិត្តជ្រះថ្លាក្នុងព្រះថេរៈ លោក សំដៅយកតុទុព្រហ្មនោះ ទើបពោលថា តុទុបច្ចេកព្រហ្មា ដូច្នេះ ។ បទថា បេសលា ប្រែថា មានសីលជាទីស្រឡាញ់ ។ បទថា កោសិ ត្វំ អាវុសោ សេចក្តីថា ដេកបើកភ្នែកដែលស្រអាប់ ទើបពោលយ៉ាងនេះ ។ បទថា បស្ស យាវញ្ច តេ សេចក្តីថា កោកាលិកពោលថា អ្នកចូរឃើញនូវកំហុស មាន ប្រមាណបុនណា អ្នកមិនឃើញបូសដ៏ធំត្រង់ថ្ងាសរបស់ខ្លួន សម្គាល់ខ្ញុំដែល គួរដាស់តឿន ព្រោះមានបូសបុនគ្រាប់ស្ពៃ ។ គ្រានោះ តុទុព្រហ្មដឹងថា កោកាលិកនេះ បានប្រសព្វនឹងវត្ថុដែលខ្លួន មិនធ្លាប់ឃើញ ( មិនមានបទពិសោធ ) ជាជនកំព្រា នឹងមិនជឿពាក្យរបស់