អដ្ឋកថា ទុតិយកោកាលិកសូត្រទី ១០

ក្បាលទី 20 · ទំព័រ 112

ក្នុងទុតិយកោកាលិកសូត្រទី ១០ មានវិនិច្ឆ័យដូចតទៅនេះ បទថា កោកាលិកោ ភិក្ខុ យេន ភគវា តេនុបសង្កមិ សេចក្តីថា សួរថា កោកាលិកនេះ ជានរណា ហេតុអ្វី ទើបចូលទៅគាល់ ឆ្លើយថា បានឮថា លោកអង្គនេះ ជាកូនកោកាលិកសេដ្ឋី ក្នុងកោកាលិកនគរ កោកាលិករដ្ឋ បួសហើយ អាស្រ័យនៅក្នុងវិហារដែលបិតាធ្វើប្រគេន មានឈ្មោះថា ចូឡកោកាលិកមិនមែនជាសិស្សរបស់ភិក្ខុទេវទត្តទេ ។ ចំណែកភិក្ខុដែលជាសិស្ស របស់ភិក្ខុទេវទត្តនោះ ជាកូនរបស់ព្រាហ្មណ៍ មានឈ្មោះថា មហាកោកាលិក ។ កាលព្រះមានព្រះភាគ ប្រថាប់នៅក្នុងក្រុងសាវត្ថី ព្រះអគ្គសាវ័កទាំង ពីរ មួយអន្លើដោយភិក្ខុប្រមាណ ៥០០ រូប ត្រាច់ចារិកទៅក្នុងជនបទ កាលជិតដល់ថ្ងៃចូលវស្សា ប្រាថ្នានឹងនៅយ៉ាងស្ងប់ស្ងាត់ ទើបបញ្ជូនភិក្ខុទាំងនោះ ទៅ ខ្លួនឯងកាន់បាត្រ និងចីវរ និមន្តដល់នគរនោះក្នុងជនបទ បានទៅកាន់ វិហារនោះ ។ ក្នុងទីនោះ កោកាលិកភិក្ខុ បានសម្តែងវត្តដល់អគ្គសាវ័កទាំង ពីរ ព្រះអគ្គសាវ័កទាំងពីរ រីករាយនឹងភិក្ខុកោកាលិកនោះ ពោលថា នែអាវុសោ ពួកយើងនឹងនៅក្នុងទីនេះអស់ត្រៃមាស អ្នកកុំប្រាប់នរណាឡើយ ហើយកាន់ យកប្តេជ្ញា ។ កាលនៅចាំវស្សា បវារណាក្នុងថ្ងៃបវារណាហើយ ទើបព្រះអគ្គសាវ័កទាំងពីរ លាកោកាលិកភិក្ខុថា នែអាវុសោ ពួកយើងនឹងទៅ ។ ភិក្ខុ កោកាលិកពោលថា នែអាវុសោ ពួកលោកនៅក្នុងទីនេះ មួយថ្ងៃទៀតចុះ ស្អែកនេះសឹមទៅ ដូច្នេះហើយ ថ្ងៃស្អែកឡើង ទើបចូលទៅក្នុងក្រុង ប្រាប់ពួក មនុស្សថា នែអាវុសោ ព្រះអគ្គសាវ័កមកនៅក្នុងទីនេះ ពួកអ្នកមិនដឹង មិនមាន