ទេវទត្តសូត្រទី ២

ក្បាលទី 20 · ទំព័រ 121

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ កាលដែលទេវទត្ត ចៀសចេញទៅមិនយូរប៉ុន្មាន ព្រះមានព្រះភាគ ទ្រង់គង់នៅលើភ្នំគិជ្ឈកូដ ទៀប ក្រុងរាជគ្រឹះ ។ លំដាប់នោះឯង កាលវេលារាត្រីបឋមយាមកន្លងទៅហើយ សហម្បតិព្រហ្មមានរស្មីដ៏ល្អ ញ៉ាំងភ្នំគិជ្ឈកូដទាំងមូលឲ្យភ្លឺស្វាង ក៏ចូលទៅ គាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយឈរនៅក្នុងទីសមគួរ ។ លុះសហម្បតិព្រហ្ម ឈរក្នុងទីដ៏សមគួរហើយ បានពោល គាថានេះ ក្នុងសម្នាក់ព្រះមានព្រះភាគ ប្រារព្ធនឹងទេវទត្តថា ផ្លែចេក សម្លាប់ដើមចេក ផ្លែឫស្សី សម្លាប់ដើមឫស្សី ផ្លែ បបុស សម្លាប់ដើមបបុស គ្រឿងសក្ការៈ សម្លាប់បុរសខូច ដូចជាគភ៌ សម្លាប់មេសេះអស្សតរ ។