អដ្ឋកថា ទេវទត្តសូត្រទី ២

ក្បាលទី 20 · ទំព័រ 122

[ ៨៨-៨៩ ] ក្នុងទេវទត្តសូត្រទី ២ មានវិនិច្ឆ័យដូចតទៅនេះ បទថា អចិរប្បក្កន្តេ សេចក្តីថា កាលភិក្ខុទេវទត្តបំបែកសង្ឃ ហើយចៀសចេញ អំពីវត្តវេឡុវ័ន ទៅកាន់គយាសីសប្រទេស មិនយូរបុន្មាន ។ បទថា អស្សតរឹ បានដល់ កូនសេះដែលកើតអំពីបាលាមេសេះ ។