អន្ធកវិន្ទសូត្រទី ៣
សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងស្រុកអន្ធកវិន្ទ ក្នុងដែនមគធៈ ។ សម័យនោះឯង ព្រះមានព្រះភាគ គង់ក្នុងទីវាល ក្នុងវេលា រាត្រីងងឹតអ័ព្ទ ។ ភ្លៀងក៏ធ្លាក់ស្រិបៗ ។ គ្រានោះ លុះវេលារាត្រីបឋមយាម កន្លងទៅហើយ សហម្បតិព្រហ្ម មានរស្មីដ៏ល្អ ញ៉ាំងស្រុកអន្ធកវិន្ទទាំងមូល ឲ្យភ្លឺស្វាង រួចចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំ ព្រះមានព្រះភាគ ហើយឈរក្នុងទីសមគួរ ។ លុះសមហ្បតិព្រហ្ម ឈរក្នុងទីសមគួរហើយ ក៏បានពោល គាថាទាំងឡាយនេះ ក្នុងសម្នាក់ព្រះមានព្រះភាគថា ភិក្ខុ គួរសេពសេនាសនៈស្ងាត់ គួរប្រព្រឹត្តឲ្យរួចស្រឡះចាក សំយោជនៈ បើមិនបានសេចក្តីត្រេកអរ ក្នុងសេនាសនៈនោះទេ ក៏គួរនៅក្នុងពួកចុះ តែថា ត្រូវរក្សាខ្លួន ត្រូវមានស្មារតី ភិក្ខុ កាលត្រាច់ទៅបិណ្ឌបាត អំពីត្រកូលមួយ ទៅត្រកូលមួយត្រ ូវរក្សាឥន្ទ្រិយ ត្រូវមានប្រាជ្ញា មានស្មារតី ហើយគួរ សេពសេនាសនៈស្ងាត់ ក្នុងទីណាមានពួកពស់តូច ពស់ធំ ជា សត្វទីឃជាតិដែលគួរខ្លាច ផ្លេកបន្ទោរ កំពុងតែឆ្វៀលឆ្វាត់ មេឃកំពុងតែគ្រហឹម ក្នុងរាត្រីដែលងងឹងអ័ព្ទ ភិក្ខុអ្នករួច ស្រឡះចាកភ័យ ចុះចិត្តស៊ប់ក្នុងព្រះនិព្វាន ដែលឥតភ័យ ក៏ អស់ព្រឺព្រួចរោមហើយ អង្គុយក្នុងទីទាំងនោះបាន មួយទៀត ហេតុនេះ ខ្ញុំឃើញច្បាស់ហើយ ខ្ញុំមិនមែននិយាយផ្តេស ផ្តាសទេ ក្នុងព្រហ្មចរិយៈ គឺធម្មទេសនាម្តង បានពួកលោក ដែលលះបង់នូវមច្ចុបាន ១០០០ បានពួកលោកជាសេក្ខៈ ជាង ៥០០ ក៏មាន រយដប់ក៏មាន លោកទាំងអស់នោះ បានដល់នូវខ្សែអរិយមគ្គហើយ មិនទៅកើតជាសត្វតិរច្ឆានទេ មួយទៀត ចិត្តខ្ញុំគិតថា ពួកសត្វក្រៅពីសេក្ខៈនេះ សុទ្ធតែជា អ្នកបានចំណែកបុណ្យ តែខ្ញុំមិនអាចនឹងរាប់បាន ព្រោះ