អដ្ឋកថា អរុណវតីសូត្រទី ៤

ក្បាលទី 20 · ទំព័រ 133

ក្នុងអរុណវតីសូត្រទី ៤ មានវិនិច្ឆ័យដូចតទៅនេះ បទថា អភិភូសម្ភវំ បានដល់ ព្រះអភិភូ និងព្រះសម្ភវៈ ។ ក្នុងលោកទាំង ២ អង្គ នោះ ព្រះអភិភូត្ថេរជាអ្នកប្រសើរខាងបញ្ញា ដូចព្រះសារីបុត្រ ព្រះសម្ភវៈជា អ្នកប្រសើរខាងសមាធិ ដូចព្រះមហាមោគ្គល្លាន ។ បទថា ឧជ្ឈាយន្តិ បានដល់ រមែងពោលទោស គឺរមែងគិត ដោយគំនិតលាមក ។ បទថា ខីយន្តិ បានដល់ និយាយគ្នាថា នេះអ្វីហ្ន៎ នេះ អ្វីហ្ន៎ ។ បទថា វិបចេន្តិ បានដល់ និយាយវែងឆ្ងាយ គឺនិយាយដដែលៗ ។ បទថា ហេដ្ឋិមេន ឧបឌ្ឍកាយេន បានដល់ កាយខាងក្រោមតាំងអំពីផ្ចិតចុះ ទៅ ក្នុងព្រះបាលី មានមកត្រឹមបុណ្ណេះឯង ។ ចំណែកព្រះថេរៈសម្តែងការធ្វើ ឫទ្ធិផ្សេងៗ ច្រើនប្រការដែលមកដោយន័យជាដើមថា លះបង់នូវភេទជា ប្រក្រតី សម្តែងភេទជានាគខ្លះ សម្តែងភេទជាគ្រុឌខ្លះ ។ បទថា ឥមា គាថាយោ អភាសិ សេចក្តីថា បានឮថា ព្រះថេរៈ គិតថា សម្តែងធម៌យ៉ាងដូចម្តេច ទើបជាទីគាប់ចិត្តរបស់ជនទាំងពួង បន្ទាប់ អំពីនោះ កាលរំពឹង ទើបដឹងច្បាស់ថា ម្ចាស់លទ្ធិទាំងពួង ទេវតា និង មនុស្សទាំងពួង នឹងសរសើរសេចក្តីព្យាយាមរបស់បុរស ក្នុងលទ្ធិរបស់ខ្លួនអ្នក ដែលមិនសរសើរសេចក្តីព្យាយាមមិនមាន អញនឹងសម្តែងឲ្យជាប់ទាក់ទង ដោយសេចក្តីព្យាយាម ការសម្តែងធម៌យ៉ាងនេះ នឹងជាទីគាប់ចិត្ត ជាទីស្រឡាញ់ របស់ជនទាំងពួង បានជ្រើសរើសក្នុងព្រះត្រៃបិដកហើយ ទើបបានពោល គាថាទាំងនេះ ។ បណ្តាបទទាំងនោះ បទថា អារព្ភថ បានដល់ ចូរផ្តើមសេចក្តីព្យាយាម ។ បទថា និក្កមថ បានដល់ ចូរប្រឹងប្រែងឈានកន្លង ។ បទថា យុញ្ជថ បាន ដល់ ចូរប្រកបព្យាយាម គឺចូរខ្នះខ្នែង ។ បទថា មច្ចុនោ សេនំ សេចក្តីថា សេនានៃកិលេស ឈ្មោះថា សេនានៃមច្ចុ ។ បទថា ជាតិសំសារំ