បរិនិព្វានសូត្រទី ៥

ក្បាលទី 20 · ទំព័រ 135

សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងចន្លោះដើមសាលព្រឹក្សទាំងគូ ក្នុងសាលវ័នរបស់ពួកមល្លក្សត្រ ដែលជាទីបត់ចូលទៅក្នុងក្រុង កុសិនារា ក្នុងសម័យជាទីបរិនិព្វាន ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ក៏ឥឡូវនេះ តថាគតប្រាប់ អ្នកទាំងឡាយថា សង្ខារទាំងឡាយមានសេចក្តីសាបសូន្យជាធម្មតា អ្នក ទាំងឡាយ ចូរញ៉ាំងកិច្ចទាំងពួងឲ្យសម្រេច ដោយសេចក្តីមិនប្រហែសចុះ ។ នេះជាបច្ឆិមវាចា របស់ព្រះតថាគត ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ចូលបឋមជ្ឈាន ចេញ អំពីបឋមជ្ឈាន ចូលទុតិយជ្ឈាន ចេញអំពីទុតិយជ្ឈាន ចូលតតិយជ្ឈាន ចេញអំពីតតិយជ្ឈាន ចូលចតុត្ថជ្ឈាន ចេញអំពីចតុត្ថជ្ឈាន ចូលអាកាសានញ្ចាយតនជ្ឈាន ចេញអំពីអាកាសានញ្ចាយតនជ្ឈាន ចូលវិញ្ញាណញ្ចាយតនជ្ឈាន ចេញអំពីវិញ្ញាណញ្ចាយតនជ្ឈាន ចូលអាកិញ្ចញ្ញាយតនជ្ឈាន ចេញ អំពីអាកិញ្ចញ្ញាយតនជ្ឈាន ចូលនេវសញ្ញានាសញ្ញាយតនជ្ឈាន ចេញអំពី នេវសញ្ញានាសញ្ញាយតនជ្ឈាន ចូលសញ្ញាវេទយិតនិរោធ ចេញអំពីសញ្ញាវេទយិតនិរោធ ត្រឡប់ចូលនេវសញ្ញានាសញ្ញាយតនជ្ឈានវិញ ចេញអំពីនេវសញ្ញានាសញ្ញាយតនជ្ឈាន ចូលអាកិញ្ចញ្ញាយតនជ្ឈាន ចេញអំពីអាកិញ្ចញ្ញាយតនជ្ឈាន ចូលវិញ្ញាណញ្ចាយតនជ្ឈាន ចេញអំពីវិញ្ញាណញ្ចាយតនជ្ឈាន ចូលអាកាសានញ្ចាយតនជ្ឈាន ចេញអំពីអាកាសានញ្ចាយតនជ្ឈាន ចូលចតុត្ថជ្ឈាន ចេញអំពីចតុត្ថជ្ឈាន ចូលតតិយជ្ឈាន ចេញអំពីតតិយជ្ឈាន ចូល ទុតិយជ្ឈាន ចេញអំពីទុតិយជ្ឈាន ចូលបឋមជ្ឈាន ចេញអំពីបឋមជ្ឈាន ចូល ទុតិយជ្ឈាន ចេញអំពីទុតិយជ្ឈាន ចូលតតិយជ្ឈាន ចេញអំពីតតិយជ្ឈាន ចូល ចតុត្ថជ្ឈាន ចេញអំពីចតុត្ថជ្ឈាន ព្រះមានព្រះភាគ ទ្រង់បរិនិព្វានក្នុងចន្លោះ ។