អដ្ឋកថា បរិនិព្វានសូត្រទី ៥

ក្បាលទី 20 · ទំព័រ 139

ក្នុងបរិនិព្វានសូត្រទី ៥ មានវិនិច្ឆ័យដូចតទៅនេះ បទថា ឧបវត្តនេ មល្លានំ សាលវនេ សេចក្តីថា ឧទ្យានសាលវ័ននៅត្រើយខាង នាយនៃស្ទឹង ឈ្មោះថា ហិរញ្ញវតី ដូចផ្លូវទៅកាន់ថូបារាម តាមទ្វាររាជមាតុវិហារ អំពីច្រាំងនៃស្ទឹងកទម្ពៈ ។ ឧទ្យានសាលវ័ននោះ នៅក្នុងក្រុង កុសិនារា ដូចថូបារាមនៃអនុរាធបុរី ។ ជួរដើមសាលព្រឹក្ស អំពីឧទ្យាន សាលវ័ន បែរមុខទៅទិសខាងកើត ចេញទៅខាងជើង ដូចផ្លូវទៅកាន់នគរ តាមទ្វារទិសខាងត្បូង អំពីថូបារាមត្រង់ទៅតាម ទិសខាងកើត ចេញទៅខាង ទិសខាងជើង ដូច្នោះ ។ ព្រោះហេតុនោះ ទើបឧទ្យានសាលវ័ននោះ លោក ហៅថា ផ្លូវកោង ។ ក្នុងសាលវ័នរបស់ពួកមល្លក្សត្រដែលជាផ្លូវបត់ចូលនោះ ។ បទថា អន្តរេន យមកសាលានំ សេចក្តីថា ក្នុងចន្លោះនៃដើមសាលព្រឹក្ស ដែលតាំងនៅជាប់គ្នា ទាំងឫស ដើម ប្រគាប និងស្លឹក ។ បទថា អប្បមាទេន សម្បាទេថ សេចក្តីថា អ្នកទាំងឡាយ ចូរញ៉ាំងកិច្ចទាំងពួងឲ្យសម្រេច ដោយការនៅដោយមិនប្រាសចាកសតិ ។ ដូច្នោះ ព្រះមានព្រះភាគ ទ្រង់ផ្ទំ លើព្រះទែនសម្រាប់បរិនិព្វាន ទើបទ្រង់ដាក់ឱវាទទាំងអស់ ដែលទ្រង់ប្រទាន មក ៤៥ ព្រះវស្សា ចូលក្នុងបទអប្បមាទធម៌មួយបទបុណ្ណោះ ដូចកុដុម្ពិកៈ អ្នកមានទ្រព្យច្រើន ដេកលើគ្រែជាទីស្លាប់ គប្បីប្រាប់ទ្រព្យដែលជាខ្លឹមសារ ដល់កូនទាំងឡាយ ដូច្នោះ ។ បទថា អយំ តថាគតស្ស បច្ឆិមវាចា នេះ ជាពាក្យរបស់ព្រះសង្គីតិកាចារ្យ ។ បន្ទាប់អំពីនេះ ដើម្បីនឹងសម្តែងដល់បរិកម្មនៃបរិនិព្វានដែល