អដ្ឋកថា ធនញ្ជានីសូត្រទី ១
ក្នុងធនញ្ជានីសូត្រទី ១ នៃអរហន្តវគ្គទី ១ មានវិនិច្ឆ័យ ដូចតទៅនេះ បទថា ធនញ្ជានី បានដល់ ព្រាហ្មណី ត្រកូលធនញ្ជានី បាន ឮថា ព្រាហ្មណីមានត្រកូលខ្ពស់ ។ មានតំណាលថា ពួកព្រាហ្មណ៍ក្រៅអំពី នោះកើតអំពីមាត់របស់ព្រហ្ម ។ ព្រាហ្មណ៍ទាំងនោះមានលទ្ធិដូច្នេះថា ត្រកូល ធនញ្ជានីទម្លាយកំពូលក្បាលចេញមក ។ បទថា ឧទានំ ឧទានេសិ សេចក្តី ថា សួរថា ព្រោះហេតុអ្វី ទើបព្រាហ្មណីបន្លឺវាចា បានឮថា ព្រាហ្មណ៍ជា ស្វាមីនោះ ជាមនុស្សមិច្ឆាទិដ្ឋិ កាលនាងពោលថា ពុទ្ធោ ធម្មោ សង្ឃោ ក៏បិទត្រចៀក ជាមនុស្សរឹងត្អឹងដូចគល់គគីរ ចំណែកព្រាហ្មណី ជាអរិយសាវិកាថ្នាក់សោតាបន្ន ។ កាលព្រាហ្មណ៍ឲ្យទាន រមែងឲ្យបាយាសមានទឹក តិចដល់ព្រាហ្មណ៍ ៥០០ នាក់ ។ ព្រាហ្មណីបានឲ្យភោជនមានរសផ្សេងៗ ដល់ពួកភិក្ខុ មានព្រះពុទ្ធជាប្រធាន ។ ក្នុងថ្ងៃដែលព្រាហ្មណ៍ឲ្យទាន ព្រាហ្មណី បានអង្គាសដោយដៃរបស់ខ្លួន ព្រោះនៅក្នុងអំណាចរបស់ព្រាហ្មណ៍នោះ និង ព្រោះលះបង់សេចក្តីកំណាញ់បានហើយ ។ បុន្តែ ក្នុងថ្ងៃដែលព្រាហ្មណីឲ្យទាន ព្រាហ្មណ៍ក៏គេចចេញអំពីផ្ទះតាំងពីព្រឹក ។ ថ្ងៃមួយ ទើបព្រាហ្មណ៍ប្រឹក្សានឹង ព្រាហ្មណី អញ្ជើញព្រាហ្មណ៍ ៥០០ នាក់មកហើយ ពោលនឹងព្រាហ្មណី ថា នែនាងដ៏ចម្រើន ស្អែកនេះ ព្រាហ្មណ៍ ៥០០ នាក់ នឹងបរិភោគក្នុងផ្ទះ របស់យើង ។ នាងសួរថា ខ្ញុំនឹងជួយអ្វីបានខ្លះ ។ ព្រាហ្មណ៍ពោលថា មិន មានកិច្ចអ្វីដទៃ ដែលនាងត្រូវជួយទេ ជនដទៃនឹងធ្វើការដាំស្ល និងអង្គាស ទាំងអស់ ការដែលនាងឈរក្តី អង្គុយក្តី ក្អកក្តី កណ្តាស់ក្តី ធ្វើការនមស្ការដល់ សមណៈត្រងោលនោះថា នមោ ពុទ្ធស្ស នោះ ស្អែកនេះ នាងកុំធ្វើវត្ថុ នោះ ត្រឹមមួយថ្ងៃចុះ ព្រោះថា ព្រាហ្មណ៍ទា