អក្កោសកសូត្រទី ២

ក្បាលទី 20 · ទំព័រ 153

សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជា កលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ ។ ព្រាហ្មណ៍ឈ្មោះអក្កោសកភារទ្វាជៈ បានឮដំណឹងថា ព្រាហ្មណ៍ភារទ្វាជគោត្រ ចេញចាកផ្ទះចូលទៅកាន់ផ្នួស ក្នុង សម្នាក់ព្រះសមណគោតម ក៏ខឹងអន់ចិត្ត ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅ ដល់ហើយ ជេគំរាមព្រះមានព្រះភាគដោយវាចា ជាអសប្បុរសអាក្រក់ ។ កាលបើអក្កោសកភារទ្វាជៈ ពោលយ៉ាងនេះហើយ ព្រះមាន ព្រះភាគ បានត្រាស់នឹងអក្កោសកភារទ្វាជព្រាហ្មណ៍យ៉ាងនេះថា ម្នាលព្រាហ្មណ៍ អ្នកសម្គាល់ហេតុនោះដូចម្តេច ពួកមិត្តអាមាត្យញាតិសាលោហិត ជាភ្ញៀវ ធ្លាប់មករកអ្នកដែរឬ ។ បពិត្រព្រះគោតមដ៏ចម្រើន ជួនកាលពួកមិត្តអាមាត្យ ញាតិសាលោហិត ជាភ្ញៀវធ្លាប់មករកខ្ញុំម្តងៗ ដែរ ។ ម្នាលព្រាហ្មណ៍ អ្នក សម្គាល់សេចក្តីនោះដូចម្តេច អ្នកបានរេបោខាទនីយភោជនីយាហារ និង សាយនីយាហារ ទទួលពួកភ្ញៀវទាំងនោះដែរឬ ។ បពិត្រព្រះគោតមដ៏ចម្រើន ជួនកាលខ្ញុំបានរេបោខាទនីយាភោជនីយាហារ និងសាយនីយាហារ ទទួលពួក ភ្ញៀវទាំងនោះដែរ ។ ម្នាលព្រាហ្មណ៍ ប្រសិនបើពួកភ្ញៀវទាំងនោះ មិនទទួលយក ទេ តើវត្ថុនោះបានទៅអ្នកណាវិញ ។ បពិត្រព្រះគោតមដ៏ចម្រើន ប្រសិនបើ ពួកភ្ញៀវទាំងនោះ មិនទទួលយកទេ វត្ថុនោះ ត្រូវបានមកខ្ញុំវិញ ។ ម្នាល ព្រាហ្មណ៍ កាជេរនុ៎ះក៏យ៉ាងនោះដែរ អ្នកឯងជេរតថាគត ដែលជាអ្នកមិនជេរ ខឹងនឹងតថាគតដែលជាអ្នកមិនខឹង ប្រកួតប្រកាន់នឹងតថាគត ដែលជាអ្នកមិន ប្រកួតប្រកាន់ តថាគតមិនទទួលការប្រទូស្តរបស់អ្នកនោះទេ ម្នាលព្រាហ្មណ៍