អដ្ឋកថា អក្កោសកសូត្រទី ២

ក្បាលទី 20 · ទំព័រ 156

ក្នុងអក្កោសកសូត្រទី ២ មានវិនិច្ឆ័យដូចតទៅនេះ បទថា អក្កោសកភារទ្វាជោ បានដល់ ព្រាហ្មណ៍នោះ ឈ្មោះថា ភារទ្វាជៈ ។ ព្រាហ្មណ៍នោះ បានមកជេរព្រះតថាគតដោយគាថា ប្រមាណ ៥០០ ព្រោះ ហេតុនោះ ទើបព្រះសង្គីតិកាចារ្យទាំងឡាយតាំងឈ្មោះឲ្យថា អក្កោសកភារទ្វាជៈ ។ បទថា កុបិតោ អនត្តមនោ សេចក្តីថា ខឹង និងអាក់អន់ចិត្ត ដោយទោមនស្សថា ព្រះសមណគោតមឲ្យបងប្រុសរបស់អញបួស ធ្វើឲ្យ សាបសូន្យ ឲ្យបែកជាបក្ខពួក ។ បទថា អក្កោសតិ សេចក្តីថា ជេរ ដោយអក្កោសវត្ថុ ១០ គឺអ្នកឯងជាចោរ ជាមនុស្សល្ងង់ ជាមនុស្សវង្វេង ជាឱដ្ឋ ជាគោ ជាលា ជាសត្វនរក ជាសត្វតិរច្ឆាន ជាអ្នកមិនមានសុគតិ អ្នកមានតែទុគ្គតិជាទីទៅតែបុណ្ណោះ ។ បទថា បរិភាសតិ សេចក្តីថា កាល ពោលពាក្យជាដើមថា សមណៈត្រងោល សេចក្តីនោះ ចូរលើកទុក អ្នកនៅតែ ធ្វើដោយគំនិតថា ខ្ញុំមិនមានទោស ឥឡូវនេះ ខ្ញុំនឹងទៅកាន់រាជត្រកូល នឹងប្រាប់គេឲ្យដាក់អាជាដល់អ្នក ដូច្នេះ ឈ្មោះថា បរិភាស ។ បទថា សម្ភុញ្ជតិ បានដល់ បរិភោគរួមគ្នា ។ បទថា វីតិហរតិ បានដល់ ធ្វើតបបុគ្គលដែលធ្វើហើយ ។ បទថា ភវន្តំ ខោ គោតមំ សួរថា ព្រោះហេតុអ្វី ទើបព្រាហ្មណ៍ពោលយ៉ាងនេះ ។ ឆ្លើយថា ព្រោះ ព្រាហ្មណ៍បានស្តាប់ពាក្យរបស់ព្រះសមណគោតមនោះថា ម្នាលព្រាហ្មណ៍ នុ៎ះជា របស់អ្នក តែម្នាក់ឯង ម្នាលព្រាហ្មណ៍ នុ៎ះជារបស់អ្នកតែម្នាក់ឯង ដោយ បានស្តាប់តៗ គ្នាមកថា ដែលឈ្មោះថា ឥសីទាំងឡាយក្រោធខឹងហើយ រមែង ដាក់បណ្តាសាឲ្យដូចជាកូនគោស្គមជាដើម ទើបភ័យខ្លាចចំពោះពាក្យបណ្តាសា ថា ព្រះសមណគោតម ទំនងជានឹងបណ្តាសាអញក៏បាន ព្រោះហេតុនោះ ទើប ព្រាហ្មណ៍បានពោលយ៉ាងនេះ ។