អដ្ឋកថា ពិលង្គិកសូត្រទី ៤
ក្បាលទី 20 · ទំព័រ 163
ក្នុងពិលង្គិកសូត្រទី ៤ មានវិនិច្ឆ័យដូចតទៅនេះ បទថា ពិលង្គិកភារទ្វាជោ បានដល់ ព្រាហ្មណ៍នោះ ឈ្មោះថា ភារទ្វាជៈ ។ តែ គាត់ឲ្យគេធ្វើទឹកជ្រក់សុទ្ធ និងតាក់តែងដោយគ្រឿងផ្សំ មានប្រការផ្សេងៗ ទុកលក់ សន្សំទ្រព្យបានច្រើន ព្រោះហេតុនោះ ទើបព្រះសង្គីតិកាចារ្យទាំងឡាយ តាំងឈ្មោះឲ្យគាត់ថា ពិលង្គិកភារទ្វាជៈ ។ បទថា តុណ្ញីភូតោ សេចក្តីថា គាត់គិតថា ជននេះឲ្យបងប្រុសទាំង ៣ របស់អញបួស ក៏ក្រោធ ខឹងយ៉ាងក្រៃលែង កាលមិនអាចនឹងនិយាយអ្វីបាន ទើបបានឈរនៅ ស្ងៀម ។ លោកពោលគាថាហើយ ក្នុងទេវតាសំយុត្តនោះឯង ។