អដ្ឋកថា ជដាសូត្រទី ៦

ក្បាលទី 20 · ទំព័រ 168

ក្នុងជដាសូត្រទី ៦ មានវិនិច្ឆ័យដូចតទៅនេះ បទថា ជដាភារទ្វាជោ បានដល់ ព្រាហ្មណ៍នោះឈ្មោះភារទ្វាជៈ បុន្តែព្រោះគាត់ សួរជដាបញ្ញា ( ប្រស្នាពោលអំពីបណ្តាញ ) ទើបព្រះសង្គីតិកាចារ្យពោល យ៉ាងនោះ ។ ពាក្យដែលនៅសល់ លោកពោលហើយ ក្នុងទេវតាសំយុត្ត នោះឯង ។