អដ្ឋកថា សុទ្ធិកសូត្រទី ៧

ក្បាលទី 20 · ទំព័រ 171

ក្នុងសុទ្ធិកសូត្រទី ៧ មានវិនិច្ឆ័យដូចតទៅនេះ បទថា សុទ្ធិកភារទ្វាជោ បានដល់ ព្រាហ្មណ៍នេះ ក៏ឈ្មោះថាភារទ្វាជៈដូចគ្នា តែព្រោះគាត់សួរសុទ្ធិកប្បញ្ញា ( បញ្ញាដែលបរិសុទ្ធ ) ទើបព្រះសង្គីតិកាចារ្យ ពោលយ៉ាងនោះ ។ បទថា សីលវាបិ តបេ ករំ សេចក្តីថា សូម្បីគាត់បរិបូណ៌ ដោយសីល ក៏នៅបំពេញតបៈ ។ ក្នុងបទថា វិជ្ជាចរណសម្បន្នោ នេះ ។ បទថា វិជ្ជា បានដល់ វេទ ៣ ។ បទថា ចរណំ បានដល់ ទំនៀម របស់ត្រកូល ។ ដោយបទថា សោ សុជ្ឈតិ ន អញ្ញា ឥតរា បជា លោកពោលថា ព្រាហ្មណ៍នោះបានវិជ្ជា ៣ រមែងបរិសុទ្ធ តែពួកសត្វដែល រាប់ថា មិនមានចំណេះដឹង រមែងមិនបរិសុទ្ធ ។ បទថា ពហុម្បិ បលបំ ជប្បំ សេចក្តីថា ពោលពាក្យច្រើន អធិប្បាយថា ពោលទាំងពាន់ពាក្យថា ព្រាហ្មណ៍បុណ្ណោះបរិសុទ្ធ ។ បទថា អន្តោកសម្ពុ សេចក្តីថា ជាអ្នកស្ហុយ ដោយក្លិនស្អុយ គឺកិលេសក្នុងខាងក្នុង ។ បទថា សង្កិលិដ្ឋោ សេចក្តីថា ប្រកបដោយកាយកម្មជាដើម ដ៏សៅហ្មង ។