អដ្ឋកថា អគ្គិកសូត្រទី ៨
ក្នុងអគ្គិកសូត្រទី ៨ មានវិនិច្ឆ័យដូចតទៅនេះ បទថា អគ្គិកភារទ្វាជោ បានដល់ សូម្បីព្រាហ្មណ៍នេះ ក៏ឈ្មោះថាភារទ្វាជៈដូចគ្នា បុន្តែដោយគាត់បម្រើភ្លើង ទើបព្រះសង្គីតិកាចារ្យ តាំងឈ្មោះឲ្យគាត់យ៉ាង នោះ ។ បទថា សន្និហិតោ បានដល់ ដែលគាត់ផ្សំយ៉ាងល្អ ។ បទថា អដ្ឋាសិ សេចក្តីថា ព្រោះហេតុអ្វី ទើបទ្រង់ឈរ នៅក្នុងទីនោះ ។ បានឮមកថា ព្រះមានព្រះភាគទ្រង់ប្រមើលមើលសត្វលោក ក្នុងពេលជិតភ្លឺ ទ្រង់ឃើញព្រាហ្មណ៍ម្នាក់នេះ ទ្រង់ព្រះតម្រិះថា ព្រាហ្មណ៍នេះ កាន់បាយាស ដ៏ប្រសើរបែបនេះ យកទៅដុតនឹងភ្លើង ដោយតាំងចិត្តឲ្យមហា ព្រហ្មបរិភោគ រមែងធ្វើរបស់ដែលមិនមានផល ចុះកាន់គន្លងនៃអបាយ កាល មិនលះបង់ទិដ្ឋិនេះ ក៏នឹងធ្វើអបាយឲ្យពេញ តថាគតនឹងទៅទម្លាយបង់នូវទិដ្ឋិ របស់គេដោយធម្មទេសនា ហើយឲ្យបព្វជ្ជា ឲ្យមគ្គ ៤ ផល ៤ ដល់គេ ព្រោះ ហេតុនោះ ទើបក្នុងវេលាព្រឹក ទ្រង់ចូលទៅកាន់ក្រុងរាជគ្រឹះ បានប្រថាប់ឈរ នៅក្នុងទីនោះ ។ បទថា តីហិ វិជ្ជាហិ បានដល់ ដោយវេទ ៣ ។ បទថា ជាតិមា សេចក្តីថា ប្រកបដោយជាតិដ៏បរិសុទ្ធ ៧ តំណនៃត្រកូល ។ បទថា សុតវា ពហូ សេចក្តីថា ជាអ្នកស្តាប់គម្ពីរផ្សេងៗ ជាច្រើន ។ បទថា សោមំ ភុព្ជោយ្យ សេចក្តីថា ព្រាហ្មណ៍ពោលថា ព្រាហ្មណ៍នោះបានវិជ្ជា ៣ គួរបរិភោគបាយាសនេះ តែបាយាសនេះ មិនគួរដល់ព្រះអង្គ ។ បទថា វេទិ សេចក្តីថា ដឹង គឺចាក់ធ្លុះដោយបុព្វេនិវា- សញ្ញាណ ។ បទថា សគ្គាបយំ បានដល់ ឃើញឋានសួគ៌ផង អបាយផង ដោយទិព្វចក្ខុ ។ បទថា ជាតិក្ខយំ បានដល់ អរហត្ត ។ បទថា អភិញ្ញា វោសិតោ សេចក្តីថា ប្រព្រឹត្តព្រហ្មចរិយចប់ហើយ ព្រោះដឹងក្រៃលែង ។ បទថា ព្រាហ្មណោ ភវំ សេចក្តីថា ខីណាសវព្រាហ្មណ៍ ដែលបរិបូណ៌ដោយ