សុន្ទរិកសូត្រទី ៩
សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅទៀបឆ្នេរស្ទឹង សុន្ទរិកា ក្នុងដែនកោសល ។ សម័យនោះឯង សុន្ទរិកភារទ្វាជព្រាហ្មណ៍ តែងបូជាភ្លើង បម្រើនូវការបូជាភ្លើង ទៀបឆ្នេរស្ទឹងសុន្ទរិកា ។ លុះសុន្ទរិកភារទ្វាជព្រាហ្មណ៍បូជាភ្លើង បម្រើនូវការបូជាភ្លើងហើយ ក៏ក្រោកអំពី អាសនៈ ងាកមើលជុំទិសទាំង ៤ គិតថា អ្នកណាហ្ន៎ គួរបរិភោគនូវ បាយាស ដែលសល់អំពីបូជានេះ ។ សុន្ទរិកភារទ្វាជព្រាហ្មណ៍ បានឃើញព្រះមានព្រះភាគ ទ្រង់ គង់ទទូរព្រះសិរ ក្រោមម្លប់ឈើមួយ លុះឃើញហើយ ក៏កាន់នូវបាយាស ដែលសល់អំពីការបូជា ដោយដៃឆ្វេង ហើយកាន់នូវកុណ្ឌីទឹកដោយដៃស្តាំ ចូលទៅរកព្រះមានព្រះភាគ ។ លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់បើក ព្រះសិរដោយឮសូរជើង នៃសុន្ទរិកភារទ្វាជព្រាហ្មណ៍ ។ សុន្ទរិកភារទ្វាជព្រាហ្មណ៍ ក៏ពោលថា លោកដ៏ចម្រើននេះ ក្បាលត្រងោល លោកដ៏ចម្រើន នេះ ក្បាលត្រងោល ដូច្នេះហើយ ចង់ត្រឡប់អំពីទីនោះមកវិញ ។ ទើប សុន្ទរិកភារទ្វាជព្រាហ្មណ៍ មានសេចក្តីត្រិះរិះដូច្នេះថា ព្រាហ្មណ៍ទាំងឡាយពួក មួយ ក្នុងលោកនេះ មានក្បាលត្រងោលដែរ បើដូច្នោះ មានតែអាត្មាអញ ត្រូវចូលទៅរកលោកដ៏ចម្រើននោះ ហើយសួរនូវជាតិវិញ ។ លំដាប់នោះ ឯង សុន្ទរិកភារទ្វាជព្រាហ្មណ៍ ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ ហើយ ក៏ពោលពាក្យនេះនឹងព្រះមានព្រះភាគថា លោកដ៏ចម្រើន ជាជាតិអ្វី ។ ព្រះអង្គត្រាស់ថា ចូរអ្នកកុំសួររកជាតិឡើយ ចូរសួរតែការប្រព្រឹត្តិវិញ ភ្លើងតែងកើតអំពីឈើ ឯអ្នក ប្រាជ ទោះបីកើតក្នុងត្រកូលទាប ក៏គង់មានសេចក្តីព្យាយាម ជាបុរសអាជានេយ្យ ជាអ្នកហាមឃាត់នូវបាបដោយ ហិរិ ទូន្មានដោយបរមត្ថសច្ច ប្រកបដោយការទូន្មាននូវឥន្ទ្រិយ ដល់នូវទីបំផុតនៃចតុវេទ