អដ្ឋកថា សុន្ទរិកសូត្រទី ៩

ក្បាលទី 20 · ទំព័រ 184

ក្នុងសុន្ទរិកសូត្រទី ៩ មានវិនិច្ឆ័យដូចតទៅនេះ បទថា សុន្ទរិកភារទ្វាជោ បានដល់ អ្នកមានឈ្មោះយ៉ាងនេះ ព្រោះបូជាភ្លើងត្រង់ ច្រាំងនៃស្ទឹង ឈ្មោះថាសុន្ទរិកា ។ បទថា សុន្ទរិកាយ បានដល់ ស្ទឹងមាន ឈ្មោះយ៉ាងនោះ ។ បទថា អគ្គឹ ជុហតិ បានដល់ ឲ្យភ្លើងឆេះឡើង ដោយ ការដាក់របស់បូជា ។ បទថា អគ្គិហុត្តំ បានដល់ ចូលទៅកាន់រោងភ្លើង ដោយការបោសច្រាស បូកលាប និងពលិកម្មជាដើម ។ បទថា កោ នុខោ ឥមំ ហព្យសេសំ ភុព្ជោយ្យ សេចក្តីថា បានឮថា ព្រាហ្មណ៍នោះឃើញ បាយាសដែលសល់អំពីការបូជាភ្លើង ហើយគិតថា បាយាសដែលដាក់ក្នុង ភ្លើង ដែលមហាព្រហ្មបរិភោគមុនហើយ តែបាយាសនេះនៅសល់ បើអញ គប្បីឲ្យបាយាសនេះដល់ព្រាហ្មណ៍ ដែលកើតអំពីមាត់ព្រហ្ម កាលបើដូច្នេះ សូម្បីបុត្រព្រមទាំងបិតា ក៏ជាការដែលយើងឲ្យឆ្អែតស្កប់ស្កល់ហើយ ផ្លូវ ទៅកាន់ព្រហ្មលោក ក៏ឈ្មោះថាអញធ្វើឲ្យបរិសុទ្ធល្អហើយ ។ សុន្ទរិកភារទ្វាជព្រាហ្មណ៍នោះក្រោកចាកអាសនៈ ក្រឡេកមើលទិសទាំង ៤ ដោយ ជុំវិញ ដើម្បីរកមើលព្រាហ្មណ៍ ដោយគិតថា នរណាហ្ន៎ គួរបរិភោគ បាយាសដែលនៅសល់អំពីការបូជានេះ ។ បទថា រុក្ខមូលេ សេចក្តីថា ក្រោមដើមឈើធំ ក្នុងដងព្រៃ នោះ ។ បទថា សសីសំ បរុតំ និសិន្នំ សេចក្តីថា ប្រថាប់គង់ដណ្តប់ព្រះវរកាយ ព្រមទាំងព្រះសិរ ។ សួរថា ព្រោះហេតុអ្វី ទើបព្រះមានព្រះភាគទ្រង់ប្រថាប់ គង់ក្នុងទីនោះ ឆ្លើយថា បានឮថា ព្រះមានព្រះភាគទ្រង់ប្រមើលមើលសត្វ លោកក្នុងវេលាទៀបភ្លឺ ឃើញព្រាហ្មណ៍នេះហើយ ទ្រង់ព្រះតម្រិះថា ព្រាហ្មណ៍ នេះ កាន់បាយាសដ៏ប្រសើរបែបនេះ យកទៅដុតនឹងភ្លើង ដោយតាំងចិត្ត ឲ្យ មហាព្រហ្មបរិភោគ ឈ្មោះថាធ្វើរបស់ដែលមិនមានផល ។ បេ ។ តថាគតនឹង ឲ្យមគ្គ ៤ ផល ៤ ។ ព្រោ