ពហុធិតិសូត្រទី ១០

ក្បាលទី 20 · ទំព័រ 195

សម័យមួយ ព្រះមានព្រះភាគ គង់ក្នុងដងព្រៃមួយ ក្នុងដែន កោសល ។ ក៏សម័យនោះឯង ព្រាហ្មណ៍ម្នាក់ជាភារទ្វាជគោត្រ មានគោ ចំនួន ១៤ បាត់រកមិនទាន់ឃើញ ។ គ្រានោះ ភារទ្វាជគោត្តព្រាហ្មណ៍ ដើររកគោទាំងនោះ ក៏ ចូលទៅកាន់ដងព្រៃនោះ លុះចូលទៅដល់ហើយ បានឃើញព្រះមានព្រះភាគ គង់ផ្គត់ព្រះភ្នែន តាំងព្រះកាយត្រង់ តម្កល់ព្រះស្មារតី ឆ្ពោះទៅរកព្រះកម្មដ្ឋាន ក្នុងដងព្រៃនោះ លុះឃើញហើយ ក៏ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ ហើយ បានពោលនូវគាថាទាំងឡាយនេះ ក្នុងសម្នាក់ព្រះមានព្រះភាគថា គោទាំង ១៤ ដែលរកមិនឃើញអស់ ៦ ថ្ងៃនឹងថ្ងៃនេះហើយ របស់សមណៈនេះ ប្រហែលមិនមានទេ ព្រោះហេតុនោះ បានជា សមណៈនេះ នៅជាសុខ ល្ងសូម្បីមានតែស្លឹកមួយ ឬមាន ស្លឹកពីរដែលខូចក្នុងចម្ការ របស់សមណៈនេះ ប្រហែលមិនមាន ទេ ព្រោះហេតុនោះ បានជាសមណៈ នេះនៅជាសុខ កណ្តុរទាំងឡាយ រាំរែកដោយការលោតលេងក្នុងជង្រុកទទេ របស់សមណៈ នេះ ប្រហែលមិនមានទេ ព្រោះហេតុនោះ បានជាសមណៈនេះ នៅជាសុខ កម្រាលដែលក្រាលចោលប្រាំពីរខែ សឹងដេរដាស ដោយបាណកជាតិទាំងឡាយ របស់សមណៈនេះ ប្រហែល មិនមានទេ ព្រោះហេតុនោះ បានជាសមណៈនេះ នៅជាសុខ កូនប្រុស កូនស្រី ដែលពោះម៉ាយ ឬមេម៉ាយមានកូនមួយ ឬ មានកូនពីរ របស់សមណៈនេះ ប្រហែលមិនមានទេ ព្រោះ ហេតុនោះ បានជាសមណៈនេះ នៅជាសុខ ស្រមោចដែលមាន ខ្លួនសៅហ្មង ដោយប្រជ្រុយ យកជើងបៀតបៀននូវសេចក្តី លក់ របស់សមណៈនេះ ប្រហែលមិនមានទេ ព្រោះហេតុនោះ បានជាសមណៈនេះ នៅជាសុខ ម្ចាស់បំណុលរបស់សមណៈ នេះ មកទារថា អ្នកចូរឲ្យមក ចូរឲ្យមក ដូច្នេះ ក្នុងបច្ចូសសម័យ ប្រហែលមិនមានទេ ព្រោះហេតុនោះ បានជាសមណៈ នេះ នៅជាសុខ ។