អដ្ឋកថា ពហុធិតិសូត្រទី ១០
ក្នុងពហុធិតិសូត្រទី ១០ មានវិនិច្ឆ័យដូចតទៅនេះ បទថា អញ្ញតរស្មឹ វនសណ្ឌេ សេចក្តីថា ព្រះមានព្រះភាគទ្រង់ប្រមើលមើលសត្វលោក ក្នុងវេលាទៀបភ្លឺ ទ្រង់ឃើញធម៌ដែលជាឧបនិស្ស័យនៃអរហត្តរបស់ ព្រាហ្មណ៍នោះ ទ្រង់ព្រះតម្រិះនឹងទៅសង្គ្រោះព្រាហ្មណ៍ ទើបទ្រង់យាងទៅ គង់នៅក្នុងដងព្រៃនោះ ។ បទថា នដ្ឋា ហោន្តិ សេចក្តីថា ព្រាហ្មណ៍ភ្ជួរ ហើយ ទើបលែងគោ កាលព្រាហ្មណ៍ទៅបរិភោគ ពួកវាសំដៅទៅក្នុងព្រៃ គេចបាត់ទៅ ។ បទថា បល្លង្កំ បានដល់ គង់ផ្គត់ព្រះភ្នែន ។ បទថា អាភុជិត្វា បានដល់ ចង ។ បទថា ឧជុំ កាយំ បណិធាយ សេចក្តីថា តាំងកាយខាងលើឲ្យត្រង់ ឲ្យចុងឆ្អឹងខ្នងទាំង ១៨ កំណាត់ ត្រួតលើគ្នា ។ បទថា បរិមុខំ សតឹ ឧបដ្ឋបេត្វា សេចក្តីថា តម្កល់ព្រះស្មារតីឆ្ពោះទៅរក ព្រះកម្មដ្ឋាន ឬធ្វើព្រះកម្មដ្ឋានក្នុងទីចំពោះមុខ ។ ដោយហេតុនោះឯង លោក ពោលក្នុងគម្ពីវិភង្គថា សតិនេះប្រាកដហើយ តាំងនៅដោយល្អហើយ ត្រង់ ចុងច្រមុះ ឬត្រង់មុខ ព្រោះហេតុនោះ ទើបលោកពោលថា តម្កល់សតិក្នុង ទីចំពោះមុខ ។ ម្យ៉ាងទៀត បទថា បរិ បានដល់ អាស្រ័យ ។ បទថា មុខំ បានដល់ នាំចេញ ។ បទថា សតិ បានដល់ ទំនុកបម្រុង ។ ក្នុងសេចក្តីនេះ គប្បីឃើញសេចក្តីតាមន័យដែលពោលក្នុងគម្ពីរបដិសម្ភិទាមគ្គថា តេន វុច្ចតិ បរិមុខំ សតឹ ឧបដ្ឋបេត្វា ហេតុនោះ លោកពោលថា តាំងសតិឲ្យមានមុខ ឆ្ពោះទៅរក ( កម្មដ្ឋាន ) ដូច្នេះ ។ ក្នុងសេចក្តីនោះ មានសេចក្តីសង្ខេបដូច្នេះ