ពុទ្ធកិច្ច ៥ យ៉ាង

ក្បាលទី 20 · ទំព័រ 213

ការប្រព្រឹត្តិទៅក្នុងការងារបុណ្ណេះសិន ។ ពុទ្ធកិច្ច ៥ យ៉ាង ក្នុងពេលដែលព្រះសម្ពុទ្ធទាំងឡាយ ប្រថាប់នៅក្នុងវិហារ ព្រះសម្ពុទ្ធ ទាំងនោះ រមែងមានកិច្ចប្រចាំថ្ងៃ ៥ យ៉ាង ។ កិច្ចទាំង ៥ យ៉ាង តើ ដូចម្តេច ។ កិច្ចក្នុងបុរេភត្ត ១ កិច្ចក្នុងបច្ឆាភត្ត ១ កិច្ចក្នុងបុរិមយាម ១ កិច្ចក ្នុងមជ្ឈិមយាម ១ កិច្ចក្នុងបច្ឆិមយាម ១ ។ ក្នុងកិច្ច ៥ យ៉ាងនោះ កិច្ចក្នុងបុរេភត្ត ដូច្នេះ ព្រះមានព្រះភាគទ្រង់ក្រោក អំពីព្រឹកព្រលឹម ទ្រង់ធ្វើបរិកម្មព្រះវរកាយ មានខ្ពុរព្រះឱស្ឋជាដើម ដើម្បី អនុគ្រោះភិក្ខុជាឧបដ្ឋាក និងដើម្បីសម្រួលព្រះវរកាយ ហើយទ្រង់ឲ្យវេលា កន្លងទៅក្នុងសេនាសនៈដ៏ស្ងាត់ រហូតដល់វេលា ដែលទ្រង់យាងបិណ្ឌបាត ដល់វេលាដែលទ្រង់បិណ្ឌបាត ក៏ទ្រង់ស្លៀកស្បង់ ចងវត្ថពន្ធចង្កេះ ហើយទ្រង់ ដណ្តប់ចីវរ កាន់បាត្រ គ្រាខ្លះ ទ្រង់យាងតែមួយព្រះអង្គឯង គ្រាខ្លះ ចោមរោម ទៅដោយភិក្ខុសង្ឃ យាងចូលទៅកាន់ស្រុក ឬនិគមដើម្បីបិណ្ឌបាត ។ គ្រាខ្លះ ក៏យាងចូលទៅតាមប្រក្រតី គ្រាខ្លះ ក៏មានបាដិហារិយ៍ជាច្រើនប្រព្រឹត្ត ទៅ ។ គឺកាលព្រះលោកនាថទ្រង់យាងទៅបិណ្ឌបាត ខ្យល់ដ៏ទន់បក់សំអាត ផែនដីឲ្យស្អាត ប្រព្រឹត្តទៅខាងមុខ ភ្លៀងបង្អុរទឹកធ្លាក់ចុះជាតំណក់ៗ ឲ្យ ល្អងធូលីក្នុងផ្លូវរាបស្មើគ្នា ជាពិតាននៅខាងលើ ។ ខ្យល់ដទៃទៀត បក់នាំយក ផ្កាមកខាងលើរោយរាយចុះលើផ្លូវ ។ ភូមិប្រទេសដែលខ្ពស់ ក៏ទាប ភូមិ ប្រទេសដែលទាប ក៏ខ្ពស់ឡើង ក្នុងកាលដែលដាក់ព្រះបាទចុះ ផ្ទៃដីរមែង