អដ្ឋកថា ឧទយសូត្រទី ២
ក្នុងឧទយសូត្រទី ២ មានវិនិច្ឆ័យដូចតទៅនេះ បទថា ឱទនេន បូរេសិ សេចក្តីថា ព្រាហ្មណ៍យកបាយ ព្រមទាំងសម្ល និង ម្ហូបដែលគេចាត់ចែងដើម្បីខ្លួន ដាក់បាត្ររហូតពេញ ថ្វាយ ( ព្រះមានព្រះភាគ ) ។ បានឮថា ព្រះមានព្រះភាគ ទ្រង់ប្រមើលមើលសត្វលោកក្នុង វេលាទៀបភ្លឺ ទ្រង់ឃើញព្រាហ្មណ៍នោះ ទ្រង់បដិបត្តិសរីរៈអំពីព្រឹកព្រលឹម យាងចូលក្នុងព្រះគន្ធកុដិ ទ្រង់បើកទ្វារហើយ ប្រថាប់គង់ ទ្រង់ឃើញភោជន ដែលគេលើកមកទុកជិតព្រាហ្មណ៍ ព្រះអង្គមួយអង្គឯងបុណ្ណោះ ទ្រង់ ស្ពាយបាត្រ ត្រង់ចង្កួយស្មា ស្តេចយាងចេញអំពីព្រះគន្ធកុដិ ដល់ទ្វារ នគរ ទ្រង់នាំបាត្រចេញហើយ ចូលទៅខាងក្នុងនគរ ទ្រង់យាងទៅតាម លំដាប់ ប្រថាប់ឈរ នៅត្រង់ខ្លោងទ្វារផ្ទះព្រាហ្មណ៍ ។ ព្រាហ្មណ៍ឃើញ ព្រះមានព្រះភាគហើយ បានថ្វាយភោជនដែលគេចាត់ចែងមកដើម្បីខ្លួន ។ បទថា ឱទនេន បូរេសិ នេះ លោកពោលសំដៅយកភោជននោះ ។ បទថា ទុតិយម្បិ បានដល់ សូម្បីក្នុងថ្ងៃទី ២ ។ បទថា តតិយម្បិ បានដល់ សូម្បីក្នុងថ្ងៃទី ៣ បានឮថា ក្នុងរវាងដែលព្រះមានព្រះភាគ យាងទៅកាន់ទ្វារផ្ទះព្រាហ្មណ៍ជាប់ៗ គ្នា អស់ ៣ ថ្ងៃ មិនមានអ្នកណា ដែលអាចនឹងក្រោកឡើងទទួលបាត្របាន ។ មហាជនបានឈរ ក្រឡេកមើលដូចគ្នា ។ បទថា ឯតទវោច សេចក្តីថា ព្រាហ្មណ៍ សូម្បីថ្វាយរហូតពេញបាត្រ អស់ ៣ ថ្ងៃ ក៏មិនបានថ្វាយដោយសទ្ធា ។ ព្រាហ្មណ៍បរិភោគដោយមិនបាន ថ្វាយសូម្បីត្រឹមតែភិក្ខាដល់បព្វជិតដែលមកឈរនៅត្រង់ទ្វារផ្ទះ តែបានថ្វាយ ព្រោះខ្លាចពាក្យនិន្ទាថា បព្វជិតមកឈរដល់ទ្វារផ្ទះហើយ សូម្បីត្រឹមតែភិក្ខាក៏ មិនថ្វាយ ទុកបរិភោគខ្លួនឯង ដូច្នេះ ។ និងកាលថ្វាយ ២ ថ្ងៃដំបូង ថ្វាយ ហើយ មិនបាននិយាយអ្វីឡើយ ត្រឡប់ចូលមកផ្ទះ