ទេវហិតសូត្រទី ៣
ព្រះសាស្តា ទ្រង់គង់នៅក្នុងវត្តជេតពន ទៀបក្រុងសាវត្ថី … សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់មានព្រះអាពាធដោយខ្យល់ក្នុងព្រះ ឧទរ ។ ព្រះឧបវាណៈមានអាយុ ជាអ្នកបម្រើព្រះមានព្រះភាគ ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅព្រះឧបវាណៈមានអាយុមកថា ម្នាលឧបវាណៈ អ្នកចូរដឹងនូវទឹកក្តៅដល់តថាគតចុះ ។ ព្រះឧបវាណៈមានអាយុទទួល ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ចូលទៅកាន់លំនៅរបស់ទេវហិតព្រាហ្មណ៍ លុះចូលទៅដល់ ហើយ ក៏ឈរស្ងៀមក្នុងទីសមគួរ ។ ទេវហិតព្រាហ្មណ៍ បានឃើញព្រះឧបវាណៈមានអាយុ ឈរ ស្ងៀមក្នុងទីសមគួរ លុះឃើញហើយ បានពោលនឹងព្រះឧបវាណៈមាន អាយុដោយគាថាថា អ្នកត្រងោលដ៏ចម្រើន ឃ្លុំសង្ឃាដិ ឈរនៅស្ងៀម ប្រាថ្នា អ្វី ស្វែងរកអ្វី មកដើម្បីសូមនូវអ្វីហ្ន៎ ។ ព្រះឧបវាណៈតបថា ព្រះសុគតជាអរហន្ត ជាអ្នកប្រាជ ក្នុងលោក ទ្រង់មានអាពាធដោយខ្យល់ក្នុងព្រះឧទរ ម្នាលព្រាហ្មណ៍ បើអ្នក មានទឹកក្តៅ អ្នកចូរថ្វាយដល់ព្រះពុទ្ធជាអ្នកប្រាជ្ញ ( ព្រោះថា ) ព្រះមានព្រះភាគ គឺបូជនេយ្យបុគ្គលទាំងឡាយបានបូជាហើយ សក្ការេយ្យ បុគ្គលទាំងឡាយ បានធ្វើសក្ការហើយ អបចិនេយ្យបុគ្គលទាំងឡាយ បានកោតតែងហើយ អាត្មាប្រាថ្នាដើម្បីនាំទឹកទៅថ្វាយព្រះអង្គ ។ លំដាប់នោះ ទេវហិតព្រាហ្មណ៍ ឲ្យបុរសរែកអម្រែកទឹក ក្តៅនឹងដុំស្ករអំពៅ ទៅប្រគេនព្រះឧបវាណៈមានអាយុ ។ លំដាប់នោះឯង ព្រះឧបវាណៈមានអាយុ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយក៏ បានស្រង់ព្រះមានព្រះភាគ ដោយទឹកក្តៅ ហើយលាយស្ករអំពៅ ដោយទឹក ក្តៅ ថ្វាយព្រះមានព្រះភាគ ។