មហាសាលសូត្រទី ៤
សាវត្ថីនិទាន ។ គ្រានោះ ព្រាហ្មណមហាសាលម្នាក់ មាន ខ្លួនសៅហ្មង មានសំពត់ដណ្តប់ក៏សៅហ្មង ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅ ដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ ពាក្យដែលគួររីករាយ និងពាក្យដែលគួររពឫកហើយ ក៏អង្គុយក្នុងទីសមគួរ ។ លុះព្រាហ្មណមហាសាលនោះ អង្គុយក្នុងទីសមគួរហើយ ទើបព្រះមានព្រះភាគ ត្រាស់យ៉ាងនេះថា ម្នាលព្រាហ្មណ៍ អ្នកឯងមានខ្លួនសៅហ្មង មានសំពត់ដណ្តប់ ក៏សៅហ្មង តើព្រោះហេតុអ្វី ។ ព្រាហ្មណ៍ក្រាបបង្គំទូលថា បពិត្រព្រះគោតម ដ៏ចម្រើន ខ្ញុំព្រះអង្គមានកូន ៤ នាក់ ក្នុងទីនេះ កូនទាំងនោះ សមគំនិតគ្នា នឹងប្រពន្ធទាំងឡាយ ហើយបណ្តេញខ្ញុំព្រះអង្គចេញពីផ្ទះ ។ ព្រះអង្គត្រាស់ថា ម្នាលព្រាហ្មណ៍ បើដូច្នោះ អ្នកចូររៀន នូវគាថាទាំងឡាយនេះ ហើយសូត្រក្នុងរោងជាទីប្រជុំ នៅវេលាដែលពួកមហាជន ប្រជុំគ្នាផង នៅវេលាដែលកូនទាំងឡាយរបស់អ្នក អង្គុយហើយផងថា ខ្ញុំត្រេកអរ ដោយកូនទាំងឡាយណា ដែលកើតហើយផង ប្រាថ្នានូវសេចក្តីចម្រើន ដល់កូនទាំងឡាយណាផង កូនទាំងនោះ ក៏សមគំនិតគ្នាជាមួយនឹងប្រពន្ធទាំងឡាយ ហើយ បណ្តេញខ្ញុំ ដូចជាឆ្កែដេញជ្រូក ក៏កូនទាំងឡាយ ជា អសប្បុរសលាមក គ្រាន់តែហៅខ្ញុំថា បិតា បិតាប៉ុណ្ណោះទេ ប៉ុន្តែ កូនទាំងនោះ ដូចអារក្សទឹក ដែលមកដោយរូបជាកូន លះបង់នូវខ្ញុំដែលមានអាយុ ចូលដល់បច្ឆិមវ័យហើយ បិតា ចាស់របស់បុគ្គលពាលទាំងឡាយ តែងសុំទានប្របផ្ទះនៃជន ដទៃ ដូចជាសេះចាស់ប្រើប្រាស់ មិនបានគេនាំចេញចាកចំណី ឈើច្រត់របស់ខ្ញុំប្រសើរ កូនទាំងឡាយ ដែលមិនស្តាប់ បង្គាប់ មិនប្រសើរដូចឈើច្រត់ឡើយ ព្រោះឈើច្រត់ រមែងការពារគោកាចក៏បាន ការពារឆ្កែកាចក៏បាន ច្រត់ក្នុង ខាងមុខ ក