អដ្ឋកថា មហាសាលសូត្រទី ៤

ក្បាលទី 20 · ទំព័រ 253

ក្នុងមហាសាលសូត្រទី ៤ មានវិនិច្ឆ័យដូចតទៅនេះ បទថា លូខោ លូខបបុរណោ បានដល់ ជាមនុស្សចាស់ មានសំពត់ដណ្តប់ ក៏ចាស់ ។ បទថា ឧបសង្កមិ សេចក្តីថា ព្រោះហេតុអ្វី ទើបព្រាហ្មណ៍ ចូលទៅគាល់ ។ បានឮមកថា ក្នុងផ្ទះរបស់ព្រាហ្មណ៍នោះ មានទ្រព្យដល់ទៅ ៨ សែន ។ ព្រាហ្មណ៍នោះ បានធ្វើអាវាហមង្គលដល់កូនប្រុស ៤ នាក់ ចំណាយទ្រព្យអស់ ៤ សែន កាលព្រាហ្មណីរបស់ព្រាហ្មណ៍នោះ ធ្វើ កាលកិរិយាហើយ កូនទាំងឡាយប្រឹក្សាគ្នាថា បើបិតានឹងនាំព្រាហ្មណីដទៃមក ត្រកូលនឹងបែក ដោយអំណាចកូនដែលកើតក្នុងផ្ទៃរបស់នាង ណ្ហើយចុះ ពួកយើង នឹងសង្គ្រោះលោក ។ កូនទាំង ៤ នាក់នោះ បម្រើដោយរបស់ស៊ី និងគ្រឿងស្លៀកដណ្តប់ជាដើមដ៏ប្រណីត ធ្វើការច្របាច់ដៃ និងជើងជាដើម សង្គ្រោះគាត់ ថ្ងៃមួយ កាលព្រាហ្មណ៍នោះដេកក្នុងវេលាថ្ងៃ ក្រោកឡើង ទើប នាំគ្នាច្របាច់ដៃ និងជើង ពោលទោសក្នុងការនៅគ្រប់គ្រងផ្ទះម្នាក់ឯង ទើប អង្វរថា ពួកខ្ញុំនឹងបម្រើលោកដោយទំនងនេះអស់មួយជីវិត សូមលោកឲ្យ ទ្រព្យដ៏សេសដល់ពួកខ្ញុំ ។ ព្រាហ្មណ៍បានឲ្យទ្រព្យដល់កូនម្នាក់មួយសែន ទៀត ហើយចែកគ្រឿងឧបភោគ បរិភោគទាំងអស់ ចេញជា ៤ ចំណែក ក្រៅអំពីសំពត់ស្លៀកដណ្តប់របស់ខ្លួន ប្រគល់ឲ្យទៅ ។ កូនច្បងបម្រើ ព្រាហ្មណ៍នោះ ២ ឬ ៣ ថ្ងៃ ។ ថ្ងៃមួយ កូនប្រសាស្រីឈរនៅត្រង់ខ្លោងទ្វារ និយាយនឹងព្រាហ្មណ៍ដែល ងូតទឹកហើយ កំពុងមក យ៉ាងនេះថា ហេតុអ្វី ទើបលោកឲ្យទ្រព្យដល់កូន ច្បង ជារយជាពាន់ អស់គ្មានសល់ កូនទាំងអស់ លោកឲ្យម្នាក់ពីរសែនមិន មែនឬ លោកមិនស្គាល់ផ្លូវទៅផ្ទះរបស់កូនដទៃៗ ទេឬ ។ ព្រាហ្មណ៍ក្រោធ ខឹងថា មេស្រីថោកទាប ចូរវិនាសទៅ ហើយបានទៅផ្ទះកូនដទៃទៀត ។ ត អំពីនោះបាន ២ ឬ ៣ ថ្ងៃ ក៏គេចទៅផ្ទះដទៃទ