អដ្ឋកថា មានត្ថទ្ធសូត្រទី ៥

ក្បាលទី 20 · ទំព័រ 263

ក្នុងមានត្ថទ្ធសូត្រទី ៥ មានវិនិច្ឆ័យដូចតទៅនេះ បទថា មានត្ថទ្ធោ សេចក្តីថា អ្នករឹងរូសព្រោះមានះ ដូចការុងស្បែក ដែលពេញ ទៅដោយខ្យល់ ។ បទថា អាចរិយំ សេចក្តីថា ក្នុងវេលារៀនសិល្បៈ អាចារ្យមិនឲ្យសិល្បៈដល់អ្នកមិនថ្វាយបង្គំ ។ តែក្នុងកាលដទៃ ព្រាហ្មណ៍ នោះមិនថ្វាយបង្គំអាចារ្យ ។ សូម្បីព្រះមានព្រះភាគនោះមាន ព្រាហ្មណ៍ក៏ មិនដឹង ។ បទថា នាយំ សមណោ សេចក្តីថា ព្រាហ្មណ៍នោះមាន គំនិតយ៉ាងនេះថា ព្រោះហេតុដែលសមណៈនេះ កាលព្រាហ្មណ៍ដែល បរិបូណ៌ដោយជាតិ ដូចយើងមកដល់ហើយ ក៏មិនធ្វើកិច្ចត្រឹមតែបដិសណ្ឋារ ដូច្នោះ ទើបមិនដឹងអ្វី ។ បទថា អព្ភូតចិត្តជាតា បានដល់ ប្រកបដោយសេចក្តី ត្រេកអរ ដែលមិនធ្លាប់មាន ក៏មានឡើង ។ បទថា កេសុ ចស្ស សេចក្តីថា គប្បីគោរពក្នុងអ្នកណា ។ បទថា ក្យស្ស សេចក្តីថា ពួកណា ជាទីគោរព របស់បុគ្គលនោះ ។ បទថា អបចិតា អស្សុ សេចក្តីថា ពួកណាគប្បីជាអ្នក គួរដើម្បីសម្តែងការឱនលំទោន ។ ដោយគាថានេះថា អរហន្តេ ជាដើម ទ្រង់ សម្តែងបូជនីយបុគ្គល ដោយលើកព្រះអង្គជាឧបមា ព្រោះព្រះអង្គជាអ្នកឈ្លាស ក្នុងទេសនា ។