អដ្ឋកថា បច្ចនិកសូត្រទី ៦

ក្បាលទី 20 · ទំព័រ 266

ក្នុងបច្ចនិកសូត្រទី ៦ មានវិនិច្ឆ័យដូចតទៅនេះ កាលគេ ពោលថា វត្ថុទាំងពួងស ព្រាហ្មណ៍នោះក៏ធ្វើការជំទាស់ ដោយន័យជាដើមថា វត្ថុទាំងពួងខ្មៅ រមែងមានសេចក្តីសម្រេចសម្រាន្ត គឺមានសេចក្តីសុខ ព្រោះ ហេតុនោះ ទើបឈ្មោះថា បច្ចនិកសាតោ ។ បទថា យោ ច វិនេយ្យ សារម្ភំ សេចក្តីថា អ្នកណាកម្ចាត់បង់នូវការប្រណាំងប្រជែង មានលក្ខណៈ ធ្វើឲ្យ លើសជាងគ្នា ហើយស្តាប់ ។