អដ្ឋកថា ភិក្ខកសូត្រទី ១០
ក្បាលទី 20 · ទំព័រ 279
[ ១៩៥-១៩៦ ] ក្នុងភិក្ខកសូត្រទី ១០ មានវិនិច្ឆ័យដូចតទៅនេះ បទថា ឥធ បានដល់ ក្នុងភាពជាភិក្ខុនេះឯង ។ បទថា វិសំ ធម្មំ បានដល់ អកុសលធម៌ដែលមានក្លិនស្អុយ ។ បទថា វាហេត្វា បានដល់ លះបង់បាន ដោយអរហត្តមគ្គ ។ បទថា សង្ខាយ បានដល់ ញាណ ។ បទថា ស វេ ភិក្ខូតិ វុច្ចតិ សេចក្តីថា អ្នកនោះឯង លោកហៅថា ភិក្ខុ ព្រោះទម្លាយ បង់នូវកិលេសនោះឯង ។