សង្គរវសូត្រទី ១១

ក្បាលទី 20 · ទំព័រ 280

សាវត្ថីនិទាន ។ សម័យនោះឯង សង្គរវព្រាហ្មណ៍ អាស្រ័យនៅក្នុងក្រុងសាវត្ថី មានសេចក្តីសម្គាល់ថា ទឹកជារបស់បរិសុទ្ធ រមែងប្រាថ្នាការបរិសុទ្ធិដោយទឹក ប្រកបការព្យាយាមចុះទឹករឿយៗ ក្នុងវេលា ល្ងាចព្រឹក ។ គ្រានោះឯង ព្រះអានន្ទមានអាយុ ស្លៀកស្បង់ប្រដាប់បាត្រចីវរ ក្នុងវេលាព្រឹក ហើយចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី លុះត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថីរួចហើយ ត្រឡប់មកពីបិណ្ឌបាតវិញ ក្នុងវេលាក្រោយ ភត្ត ទើបចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះមាន ព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះព្រះអានន្ទមានអាយុ អង្គុយក្នុងទីសមគួរហើយ បាន ក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន សង្គរវព្រាហ្មណ៍ អាស្រ័យនៅក្នុងក្រុងសាវត្ថីនេះ មានសេចក្តីសម្គាល់ថា ទឹកជារបស់បរិសុទ្ធតែ ងប្រាថ្នាការបរិសុទ្ធិដោយទឹក ប្រកបសេចក្តីព្យាយាមចុះទឹករឿយៗ ក្នុង វេលាល្ងាចព្រឹក បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ អាស្រ័យ សេចក្តីអនុគ្រោះ ស្តេចចូលទៅកាន់លំនៅរបស់សង្គរវព្រាហ្មណ៍ ។