អដ្ឋកថា អរតិសូត្រទី ២
ក្នុងសូត្រទី ២ មានវិនិច្ឆ័យដូចតទៅនេះ បទថា និក្ខមតិ បានដល់ ចេញអំពីវិហារ ។ បទថា អបរជ្ជុ វា កាលេ បានដល់ ក្នុងថ្ងៃទី ២ ឬក្នុងវេលាដែលភិក្ខាចារ ។ បានឮថា ព្រះថេរៈនោះ គោរពក្នុងវិហារ ។ បទថា អរតិញ្ច រតិញ្ច បានដល់ សេចក្តីមិនត្រេកអរ ក្នុងសាសនា និងសេចក្តីត្រេកអរក្នុងកាមគុណទាំងឡាយ ។ បទថា សព្វសោ គេហសិតញ្ច វិតក្កំ សេចក្តីថា នឹងលះបង់វិតក្កដ៏លាមក ដែលអាស្រ័យ ផ្ទះ ក្នុងកាមគុណ ៥ ដោយអាការទាំងពួង ។ បទថា វនថំ បានដល់ ព្រៃ ធំ គឺកិលេស ។ បទថា កុហិញ្ចិ បានដល់ ក្នុងអារម្មណ៍ណាមួយ ។ បទថា និព្វនថោ បានដល់ អ្នកប្រាសចាកព្រៃ គឺកិលេស ។ បទថា អរតោ បាន ដល់ វៀរចាកសេចក្តីត្រេកអរ ដោយអំណាចតណ្ហា ។ បទថា បឋវិញ្ច វេហាសំ សេចក្តីថា រូបដែលតាំងនៅលើផែនដី បាន ដល់ រូបស្រីប្រុស សំពត់ និងគ្រឿងប្រដាប់ជាដើម និងរូបដែលតាំងនៅព្ធដ៏ អាកាស មានពន្លឺព្រះចន្រ្ទ និងព្រះអាទិត្យជាដើម ។ បទថា រូបគតំ បាន ដល់ រូបនុ៎ះឯង ។ បទថា ជគតោគធំ បានដល់ រូបដែលតាំងនៅក្នុងផែនដី អធិប្បាយថា ដល់ពិភពនាគខាងក្នុងផែនដី ។ បទថា បរិជិយ្យតិ បានដល់ ទ្រុឌទ្រោម ។ បទថា សព្វមនិច្ចំ សេចក្តីថា នុ៎ះមិនទៀងទាំងអស់ ។ អាចារ្យ ពួកខ្លះពោលថា នេះជាមហាវិបស្សនារបស់ព្រះថេរៈ ។ បទថា ឯវំ សមេច្ច បានដល់ មករួមគ្នាយ៉ាងនេះ ។ បទថា ចរន្តិ មុតត្តា សេចក្តីថា អ្នកមាន អត្តភាពដែលដឹងច្បាស់ហើយ ។ បទថា ឧបធិសុ បានដល់ ខន្ធ កិលេស និងអភិសង្ខារ ។ បទថា គធិតា បានដល់ ជាប់នៅហើយ ។ បទថា ទិដ្ឋសុតេ បានដល់ ក្នុងរូបដែល ចក្ខុឃើញហើយ ក្នុងសំឡេងដែលសោតៈបានឮហើយ ។ ក្លិន និងរស លោក កាន់យកដោយបទថា បដិឃ ផោដ្ឋព្វារម្មណ៍ លោកកាន់យកដោយបទថា មុត ក្ន