អដ្ឋកថា បេសលាតិមញ្ញនាសូត្រទី ៣

ក្បាលទី 20 · ទំព័រ 300

ក្នុងបេសលាតិមញ្ញនាសូត្រទី ៣ មានវិនិច្ឆ័យដូចតទៅនេះ បទថា អតិមញ្ញតិ សេចក្តីថា ព្រះវង្គីសៈមើលងាយថា ភិក្ខុចាស់ៗ ទាំងនេះ នឹងចេះដឹងអ្វី បាលីក៏មិនចេះ អដ្ឋកថាក៏មិនចេះ សេចក្តីដ៏ពីរោះនៃបទ និង ព្យញ្ជនៈក៏មិនដឹង ចំណែកអាត្មាអញ ទាំងបាលី ទាំងអដ្ឋកថា ប្រាកដទាំងរយ ន័យ ទាំងពាន់ន័យ ។ ព្រោះខ្លួនជាសាវ័ករបស់ព្រះពុទ្ធព្រះនាមគោតម ទើប ហៅខ្លួនឯងថា គោតម ។ បទថា មានបថំ បានដល់ អារម្មណ៍នៃមានះ និងធម៌ដែល កើតជាមួយនឹងមានះ ។ បទថា វិប្បដិសារីហុវា សេចក្តីថា បានជាអ្នកមាន សេចក្តីក្តៅក្រហាយចិត្ត ។ បទថា មគ្គជិនោ បានដល់ អ្នកឈ្នះកិលេស ដោយមគ្គ ។ បទថា កិត្តិញ្ច សុខញ្ច បានដល់ ការពោលសរសើរ និង សេចក្តីសុខតាមផ្លូវកាយ និងចិត្ត ។ បទថា អខីលោធ បធានវា សេចក្តីថា ក្នុងលោកនេះ ជាអ្នកមិនមានកិលេស ដូចបង្គោល មានសេចក្តីព្យាយាម គឺ បរិបូណ៌ដោយសេចក្តីព្យាយាម ។ បទថា វិសុទ្ធោ សេចក្តីថា គប្បីជាអ្នក បរិសុទ្ធ ។ បទថា អសេសំ បានដល់ លះបង់មានះ ៩ យ៉ាង មិនឲ្យមាន សេសសល់ ។ បទថា វិជ្ជាយន្តករោ បានដល់ អ្នកធ្វើទីបំផុតនៃកិលេស ទាំងឡាយដោយវិជ្ជា ។ បទថា សមិតាវី បានដល់ ជាអ្នកស្ងប់ ព្រោះ កិលេស មានរាគៈ ជាដើមស្ងប់រម្ងាប់ ។