អដ្ឋកថា អានន្ទសូត្រទី ៤
ក្បាលទី 20 · ទំព័រ 303
ក្នុងអានន្ទសូត្រទី ៤ មានវិនិច្ឆ័យដូច្នេះ បទថា រាគោ ជាដើម សេចក្តីថា ព្រះអានន្ទជាអ្នកមានបញ្ញាច្រើន អប់រំខ្លួនល្អហើយ ព្រះរាជា និងមហាមាត្យរបស់ព្រះរាជា និមន្តលោកឲ្យអង្គុយខាងក្នុងនិវេសន៍ ។ ពួកស្ត្រីប្រដាប់ដោយគ្រឿងប្រដាប់ទាំងពួង ចូលទៅរកព្រះថេរៈ ថ្វាយបង្គំ ហើយ បក់ដោយផ្លិតស្លឹកត្នោត ។ ចូលទៅអង្គុយសាកសួរបញ្ញា ស្តាប់ ធម៌ ។ ក្នុងពេលនោះ កាលព្រះវង្គីសៈ ទើបបួសថ្មី មិនអាចនឹងកំណត់ អារម្មណ៍បាន សេចក្តីត្រេកអរក្នុងរូបារម្មណ៍ គ្រឺស្តីបៀតបៀនចិត្ត ។ ព្រោះ បួសដោយសទ្ធា ទើបលោកជាមនុស្សត្រង់ គិតថា សេចក្តីត្រេកអររបស់ អញនេះ កម្រើកខ្លាំងឡើង គប្បីធ្វើប្រយោជន៍បច្ចុប្បន្ន និងប្រយោជន៍ បរលោកឲ្យវិនាសសាបសូន្យ ។