សុភាសិតសូត្រទី ៥
ក្បាលទី 20 · ទំព័រ 305
សាវត្ថីនិទាន ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ ទទួល ព្រះបន្ទូលព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ព្រះមានព្រះភាគ ត្រាស់ ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ វាចាប្រកបដោយអង្គ ៤ ឈ្មោះថា សុភាសិត មិនមែនទុព្ភាសិតទេ ជាវាចាមិនមានទោសផង ដែលអ្នកប្រាជ មិនតិះដៀល ផង ។ វាចាដែលប្រកបដោយអង្គ ៤ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែងពោលពាក្យសុភាសិត មិនពោលពាក្យទុព្ភាសិត ១ ពោលពាក្យជាធម៌ មិនពោលពាក្យមិនជាធម៌ ១ ពោលពាក្យជាទី ស្រឡាញ់ មិនពោលពាក្យមិនជាទីស្រឡាញ់ ១ ពោលពាក្យពិត មិនពោល ពាក្យកុហក ១ ។ ម្នាលភិក្ខុទាំងឡាយ វាចាប្រកបដោយអង្គ ៤ នេះឯង ឈ្មោះថា សុភាសិត មិនមែនទុព្ភាសិតទេ ជាវាចាមិនមានទោសផង ដែល អ្នកប្រាជ្ញមិនតិះដៀលផង ។