អដ្ឋកថា សុភាសិតសូត្រទី ៥
ក្បាលទី 20 · ទំព័រ 307
ក្នុងសុភាសិតសូត្រទី ៥ មានវិនិច្ឆ័យដូចតទៅនេះ បទថា អង្គេហិ បានដល់ ដោយហេតុ ឬដោយចំណែកទាំងឡាយ ។ ពិតហើយ ហេតុនៃវាចាជាសុភាសិត ៤ មានចេតនា ជាហេតុវៀរចាកការនិយាយកុហក ជាដើម ឬចំណែក ៤ មានសច្ចវាចាជាដើម ។ បទថា ចតូហិ ជាបញ្ចមីវិភត្តិច ុះក្នុង អង្គ សព្ទ ដែលប្រែថា ហេតុ ជាតតិយាវិភត្តិ ចុះក្នុង អង្គ សព្ទ ដែលប្រែថា ចំណែក ។ បទថា សមន្នាគតា បានដល់ ដល់ព្រមហើយ គឺ ប្រព្រឹត្តទៅហើយ និងប្រកបហើយ ។ បទថា វាចា បានដល់ វាចាដែល សន្ទនាគ្នា ។ វាចាដែលមកក្នុងបាលីថា វាចាដែលគេនិយាយគ្នា វាចាដែល បន្លឺឡើង ពាក្យដែលជាគន្លងដូច្នេះក្តី និងថា វាចាដែលមិនមានទោស ពីរោះ ត្រចៀកដូច្នេះក្តី ឈ្មោះថា វាចា ។