សារីបុត្តសូត្រទី ៦
សម័យមួយ ព្រះសារីបុត្តមានអាយុ នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ ក៏សម័យនោះ ព្រះសារីបុត្ត មានអាយុ បានពន្យល់ពួកភិក្ខុ ឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាច ហាន ឲ្យរីករាយដោយធម្មីកថា ជាវាចាបរិបូណ៌ដោយអក្ខរៈ និងបទច្បាស់លាស់ ជាវាចាឥតទោស អាចញ៉ាំងបុគ្គលឲ្យដឹងច្បាស់នូវសេចក្តីបាន ។ ភិក្ខុ ទាំងនោះ ក៏ធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ប្រមូលនូវចិត្តទាំងអស់ ផ្ទៀងត្រចៀកស្តាប់ធម៌ ។ លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ មានសេចក្តីត្រិះរិះ ដូច្នេះថា ព្រះសារីបុត្តមានអាយុនេះឯង បានពន្យល់ពួកភិក្ខុ ឲ្យឃើញច្បាស់ ដោយធម្មីកថា ។ បេ ។ ជាវាចាអាចញ៉ាំងបុគ្គលឲ្យដឹងច្បាស់នូវសេចក្តីបាន ចំណែកភិក្ខុទាំងនោះ ក៏ធ្វើឲ្យជាប្រយោជន៍ ។ បេ ។ ស្តាប់ធម៌ បើដូច្នោះ មានតែអាត្មាអញ ពោលសរសើរព្រះសារីបុត្តមានអាយុ ដោយគាថាទាំងឡាយ ដ៏សមគួរ ក្នុងទីចំពោះមុខ ។ ទើបព្រះវង្គីសៈមានអាយុ ក្រោកចាក អាសនៈ ធ្វើឧត្តរាសង្គឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ឆ្ពោះទៅរកព្រះសារីបុត្តមានអាយុ ហើយពោលពាក្យនេះ នឹងព្រះសារីបុត្តមានអាយុថា បពិត្រព្រះសារីបុត្តមាន អាយុ ខ្ញុំសូមសម្តែងធម៌ បពិត្រព្រះសារីបុត្តមានអាយុ ខ្ញុំសូមសម្តែងធម៌ ។ ព្រះសារីបុត្តតបថា អើអាវុសោវង្គីសៈ ចូរលោកសម្តែងធម៌ចុះ ។ លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ ពោលសរសើរព្រះសារី បុត្តមានអាយុ ដោយគាថាទាំងឡាយដ៏សមគួរ ក្នុងទីចំពោះមុខថា