អដ្ឋកថា បរោសហស្សសូត្រទី ៨

ក្បាលទី 20 · ទំព័រ 328

ក្នុងបរោសហស្សសូត្រទី ៨ មានវិនិច្ឆ័យដូច្នេះ បទថា បរោសហស្សំ បានដល់ ច្រើនជាង ១០០០ ។ បទថា អកុតោភយំ សេចក្តី ថា ក្នុងព្រះនិព្វាន ដែលមិនមានភ័យអំពីទីណានីមួយឡើយ ។ ពិតហើយ អ្នកដែលដល់នូវព្រះនិព្វាន ក៏មិនមានភ័យអំពីទីណានីមួយឡើយ ព្រោះ ហេតុនោះ ទើបព្រះនិព្វាន ឈ្មោះថា មិនមានភ័យអំពីទីណានីមួយឡើយ ។ បទថា ឥសីនំ ឥសិសត្តមោ សេចក្តីថា ជាឥសីទី ៧ ចាប់ផ្តើមអំពីព្រះពុទ្ធ ទ្រង់ព្រះនាមថា វិបស្សី ។ បទថា កឹ នុ តេ វង្គីស នេះ ព្រះមានព្រះភាគត្រាស់ដោយហេតុដែល កើតរឿងឡើង ។ បានឮថា រឿងដែលកើតឡើងកណ្តាលជំនុំសង្ឃថា ព្រះ វង្គីសត្ថេរលះបង់កិច្ចវត្ត មិនអើពើក្នុងឧទ្ទេស បរិបុច្ឆា និងយោនិសោមនសិការត្រាច់ តែងគាថា ធ្វើចុណ្ណិយបទរឿយៗ ទៅ ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ព្រះតម្រិះថា ភិក្ខុទាំងនេះ មិនដឹងបដិភាណសម្បត្តិរបស់ព្រះវង្គីសៈ យល់ ថា ព្រះវង្គីសៈគិតហើយគិតទៀត ទើបពោល តថាគតនឹងឲ្យភិក្ខុទាំងនេះ ដឹងបដិភាណសម្បត្តិរបស់លោក កាលទ្រង់ព្រះតម្រិះហើយ ទើបត្រាស់បទ ជាដើមថា កឹ នុ តេ វង្គីស ដូច្នេះ ។ បទថា ឧម្មគ្គសតំ បានដល់ កិលេសដែលកើតឡើង ជាច្រើន ។ មួយទៀត លោកពោលថា សត ព្រោះជាផ្លូវសម្រាប់ធ្វើ ដំណើរ ។ បទថា បភិជ្ជ ខីលានិ សេចក្តីថា ត្រាច់ទម្លាយកិលេស ៥ យ៉ាង មានកិលេសដូចបង្គោល គឺរាគៈជាដើម ។ បទថា តំ បស្សថ សេចក្តីថា ចូរ មើលព្រះពុទ្ធអង្គនោះ ត្រាច់គ្របសង្កត់ ទម្លាយបង់យ៉ាងនេះ ។ បទថា ពន្ធបមុញ្ចករំ បានដល់ អ្នកស្រាយនូវកិលេស ជាគ្រឿងចង ។ បទថា អសិតំ បានដល់ ដែលកិលេស មិនអាស្រ័យហើយ ។ បទថា ភាគសោ បវិភជ្ជំ សេចក្តីថា ទ្រង់ចែកធម៌ជាចំណែកៗ មានសតិប្បដ្ឋានជាដើម ។ បាឋៈថា បវិភជ ដូច្នេះក៏មា