កោណ្ឌញ្ញសូត្រទី ៩

ក្បាលទី 20 · ទំព័រ 330

សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តវេឡុវ័ន ជា កលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ ។ គ្រានោះ ព្រះអញ្ញាកោណ្ឌញ្ញៈ មានអាយុ យូរណាស់ហើយ ទើបនឹងចូលទៅគាល់ព្រះមានព្រះភាគ លុះ ចូលទៅដល់ហើយក៏ ឱនសិរ្សទៀបព្រះបាទានៃព្រះមានព្រះភាគ ជញ្ជក់ បាទាព្រះមានព្រះភាគដោយមាត់ ច្របាច់ដោយបាតដៃ ហើយប្រកាសនាមថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គឈ្មោះកោណ្ឌញ្ញៈ បពិត្រព្រះសុគត ខ្ញុំព្រះអង្គ ឈ្មោះកោណ្ឌញ្ញៈ ។ លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ព្រះកោណ្ឌញ្ញៈមានអាយុនេះ យូរណាស់ហើយ ទើបតែនឹងចូលទៅ គាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយក៏ ឱនសិរ្សទៀបបាទាន ៃព្រះមានព្រះភាគ ជញ្ជក់បាទានៃព្រះមានព្រះភាគដោយមាត់ ច្របាច់ដោយ បាតដៃ ហើយប្រកាសនាមថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គឈ្មោះ កោណ្ឌញ្ញៈ បពិត្រព្រះសុគត ខ្ញុំព្រះអង្គឈ្មោះកោណ្ឌញ្ញៈដូច្នេះ បើដូច្នោះ មានតែអាត្មាអញ ពោលសរសើរព្រះអញ្ញាកោណ្ឌញ្ញៈមានអាយុ ដោយ គាថាទាំងឡាយដ៏សមគួរ ក្នុងទីចំពោះព្រះភក្ត្រនៃព្រះមានព្រះភាគ ។ ទើប ព្រះវង្គីសៈមានអាយុ ក្រោកចាកអាសនៈ ធ្វើឧត្តរាសង្គឆៀងស្មាម្ខាង ហើយ ប្រណម្យអញ្ជលី ឆ្ពោះទៅរកព្រះមានព្រះភាគ ក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គសូមសម្តែងធម៌ បពិត្រព្រះសុគត ខ្ញុំព្រះអង្គសូមសម្តែងធម៌ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាល