អដ្ឋកថា កោណ្ឌញ្ញសូត្រទី ៩

ក្បាលទី 20 · ទំព័រ 332

ក្នុងកោណ្ឌញ្ញសូត្រទី ៩ មានវិនិច្ឆ័យដូចតទៅនេះ បទថា អញ្ញាកោណ្ឌញ្ញោ បានដល់ ព្រះថេរៈដែលបានឈ្មោះយ៉ាងនោះ ព្រោះដឹង នូវធម៌ទួទៅមុនគេ ។ បទថា សុចិរស្សេវ បានដល់ អស់កាលយូរបុនណា ។ អស់កាលប្រមាណ ១២ ឆ្នាំនេះ ។ សួរថា នៅក្នុងទីណា ។ ឆ្លើយថា នៅក្នុង លំនៅនៃព្រះបច្ចេកពុទ្ធទាំងឡាយ ជិតស្រះមន្ទាកិនីបោក្ខរណី ក្នុងផែនដីដំរី ត្រកូលឆទ្ទន្ត ។ ព្រោះហេតុអ្វី ។ ព្រោះគោរពក្នុងវិហារ ។ លោកក៏ជាព្រះមហា សាវ័ក ជាអ្នកមានបុណ្យ គុណរបស់លោក ផ្សាយទៅក្នុងខាងក្នុង ទេវតា និងមនុស្សទាំងឡាយ ក្នុងហ្មឺនចក្រវាឡ ដូចព្រះគុណរបស់ព្រះមាន ព្រះភាគ ។ ទេវតា និងមនុស្សទាំងឡាយ ទៅកាន់សម្នាក់របស់ព្រះតថាគត ធ្វើការបូជាដោយគ្រឿងក្រអូប និងផ្កាកម្រងជាដើម គិតថា លោក ជាសាវ័ក ចាក់ធ្លុះនូវធម៌ដ៏ប្រសើរ ហើយចូលទៅបូជាព្រះថេរៈ មិនចន្លោះ ពេល ពិតហើយ ធម្មតាអ្នកដែលមកកាន់សម្នាក់ លោកក៏ត្រូវធ្វើធម្មកថា ឬធ្វើបដិសណ្ឋារៈបែបនេះ ។ ព្រះថេរៈជាអ្នកធ្ងន់ក្នុងវិហារ ដោយហេតុនោះ ទើបធម៌របស់លោកនោះ ប្រាកដដូចជាយឺតយូរ ។ ព្រោះលោកជាអ្នកគោរព ក្នុងវិហារ ដូចពោលមកនេះ ទើបលោកចូលទៅនៅក្នុងទីនោះ ។ ម្យ៉ាងទៀត គប្បីជ្រាបសេចក្តីនេះមុន ក្នុងវេលាភិក្ខាចារ សាវ័កទាំងពួង រមែងទៅតាមលំដាប់វស្សា ។ ក្នុងវេលាសម្តែងធម៌ កាលព្រះសាស្តា ប្រថាប់គង់លើពុទ្ធាសនៈ ដែលគេតាក់តែងត្រង់កណ្តាល ព្រះធម្មសេនាបតី គង់នៅខាងស្តាំ ព្រះមោគ្គល្លានគង់នៅខាងឆ្វេង ( ព្រះហស្តរបស់ព្រះមាន