មោគ្គល្លានសូត្រទី ១០

ក្បាលទី 20 · ទំព័រ 340

សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងកាឡសិលា ខាងភ្នំឥសិគិលិ ទៀបនគររាជគ្រឹះ ជាមួយនឹងភិក្ខុសង្ឃច្រើន គឺភិក្ខុប្រមាណ ៥០០ រូប សុទ្ធតែជាព្រះអរហន្ត ។ បានឮថា ព្រះមហាមោគ្គល្លានមានអាយុ ពិចារណាមើលចិត្ត ដែលរួចស្រឡះ មិនមានឧបធិក្កិលេសរបស់ភិក្ខុទាំងនោះ ដោយចិត្តរបស់ខ្លួន ។ លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ មានសេចក្តីត្រិះរិះ ដូច្នេះថា ព្រះមានព្រះភាគអង្គនេះ ទ្រង់គង់ក្នុងកាឡសិលាខាងភ្នំឥសិគិលិ ទៀបក្រុងរាជគ្រឹះ ជាមួយនឹងភិក្ខុសង្ឃច្រើន គឺភិក្ខុប្រមាណ ៥០០ រូប សុទ្ធតែជាព្រះអរហន្ត បានឮថា ព្រះមហាមោគ្គល្លានមានអាយុ ពិចារណា មើលចិត្តដែលផុតស្រឡះ មិនមានឧបធិក្កិលេស របស់ភិក្ខុទាំងនោះ ដោយ ចិត្តរបស់ខ្លួន បើដូច្នោះ គួរតែអាត្មាអញពោលសរសើរព្រះមហាមោគ្គល្លាន មានអាយុ ដោយគាថាទាំងឡាយ ដ៏សមគួរក្នុងទីចំពោះព្រះភក្ត្រ ព្រះមាន ព្រះភាគ ។ ទើបព្រះវង្គីសៈមានអាយុក្រោកចាកអាសនៈ ធ្វើឧត្តរាសង្គឆៀង ស្មាម្ខាង ប្រណម្យអញ្ជលី ឆ្ពោះត្រង់ទៅរកព្រះមានព្រះភាគ ក្រាបទូលព្រះមាន ព្រះភាគ ដូច្នេះថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គសូមសម្តែងធម៌ បពិត្រ ព្រះសុគត ខ្ញុំព្រះអង្គសូមសម្តែងធម៌ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលវង្គីសៈ ចូរអ្នកសម្តែងធម៌ចុះ ។ លំដាប់នោះ ព្រះវង្គីសៈមានអាយុ បានពោលសរសើរព្រះមហា មោគ្គល្លានមានអាយុ ដោយគាថាទាំងឡាយដ៏សមគួរ ក្នុងទីចំពោះ ព្រះភក្ត្រនៃព្រះមានព្រះភាគថា ពួកសាវ័កជាអ្នកមានត្រៃវិជ្ជា លះបង់នូវមច្ចុ នាំគ្នាចូលទៅ អង្គុយជិតព្រះពុទ្ធជាអ្នកប្រាជ ទ្រង់ដល់នូវត្រើយនៃសេចក្តី ទុក្ខ ទ្រង់គង់នៅក្បែរខាងភ្នំ ព្រះមោគ្គល្លានជាអ្នកមានឫទ្ធិ ច្រើន កំពុងព