អដ្ឋកថា មោគ្គល្លានសូត្រទី ១០

ក្បាលទី 20 · ទំព័រ 342

ក្នុងមោគ្គល្លានសូត្រទី ១០ មានវិនិច្ឆ័យដូចតទៅនេះ បទថា សមន្នេសតិ បានដល់ ស្វែងរក គឺពិចារណា ។ បទថា នគស្ស បានដល់ ភ្នំ ។ បទថា មុនឹ បានដល់ ពុទ្ធមុនី ។ បទថា ទុក្ខស្ស បរគុំ បានដល់ អ្នកដល់ត្រើយនៃទុក្ខ ។ បទថា សមន្នេសំ បានដល់ ពិចារណា ។ បទថា ឯវំ សព្វង្គសម្បន្នំ បានដល់ បរិបូណ៌ដោយគុណទាំងពួង ដោយអាការយ៉ាងនេះ ។ បទថា អនេកាការសម្បន្នំ បានដល់ ប្រកបដោយគុណច្រើនប្រការ ។