អដ្ឋកថា គគ្គរាសូត្រទី ១១
ក្បាលទី 20 · ទំព័រ 345
[ ២៣៦-២៣៨ ] ក្នុងគគ្គរាសូត្រទី ១១ មានវិនិច្ឆ័យដូច្នេះ បទថា ត្យាស្សុទំ កាត់បទជា តេ អស្សុទំ ។ ពាក្យថា អស្សុទំ ត្រឹមតែជានិបាត ។ បទថា វណ្ណេន បានដល់ ពណ៌នៃសរីរៈ ។ បទថា យសសា បានដល់ ដោយបរិវារ ។ បទថា វីតមលោវ ភាណុមា បានដល់ ដូចព្រះអាទិត្យ ប្រាសចាកមន្ទិល ។