អដ្ឋកថា វង្គីសសូត្រទី ១២

ក្បាលទី 20 · ទំព័រ 348

ក្នុងវង្គីសសូត្រទី ១២ មានវិនិច្ឆ័យដូចតទៅនេះ បទថា អាយស្មា ជាបិយវចនៈ គឺពាក្យជាទីស្រឡាញ់ ។ បទថា វង្គីសោ ជា ឈ្មោះរបស់ព្រះថេរៈនោះ ។ បានឮថា ក្នុងកាលដែលព្រះពុទ្ធទ្រង់ព្រះនាមថា បទុមុត្តរៈ ក្នុងកាលមុន ព្រះថេរៈឃើញសាវ័កអ្នកបរិបូណ៌ដោយបដិភាណ ទើបឲ្យទាន ធ្វើសេចក្តីប្រាថ្នា បំពេញបារមីអស់មួយសែនកប្ប ក្នុងកាលនៃ ព្រះមានព្រះភាគរបស់យើងទាំងឡាយ កុលបុត្តនោះ កើតក្នុងគភ៌របស់ បរិព្វាជិកាម្នាក់ដែលដោតមែកព្រីងទុក ព្រោះប្រាថ្នានឹងលើកវាទៈទូទាំងជម្ពូទ្វីប ហើយបានលើកវាទៈនឹងបរិព្វាជកម្នាក់ ព្រោះឈ្នះខ្លះ ចាញ់ខ្លះក្នុងវាទៈ ទើបនៅរួមគ្នា ( ជាស្វាមីភរិយា ) ជាមួយនឹងបរិព្វាជកនោះ ចម្រើនវ័យ ហើយ រៀនវាទៈទាំង ១០០០ គឺចំណែកខាងមាតា ៥០០ ខាងបិតា ៥០០ ត្រាច់ចារិកទៅ ហើយលោកអ្នកចេះវិជ្ជាម្យ៉ាង ដែលរាយមន្តហើយ យកម្រ ាមដៃគោះលលាដក្បាលរបស់អ្នកស្លាប់ ក៏ដឹងថា អ្នកនេះ កើតក្នុងទី ឯណោះ ។ លោកត្រាច់ទៅក្នុងស្រុក និងនិគមជាដើម តាមលំដាប់ ទៅដល់ ក្រុងសាវត្ថីមួយអន្លើដោយមាណព ៥០០ នាក់ អង្គុយនៅត្រង់សាលា ជិតទ្វារនគរ ។ ក្នុងគ្រានោះ វេលាមុនភត្ត ពួកអ្នកនគរនាំគ្នាឲ្យទាន វេលាក្រោយភត្ត ស្លៀកដណ្តប់រេបោរយហើយ ក៏កាន់គ្រឿងក្រអូប និងផ្កាកម្រងជាដើម ទៅកាន់ វិហារដើម្បីស្តាប់ធម៌ ។ មាណពឃើញហើយ សួរថា ពួកអ្នកនាំគ្នាទៅណា ។ ពួកជនទាំងនោះឆ្លើយថា ទៅស្តាប់ធម៌ក្នុងសម្នាក់ព្រះទសពល ។ កុលបុត្រ នោះព្រមទាំងបរិវារ ក៏ទៅជាមួយនឹងអ្នកនគរទាំងនោះ ធ្វើបដិសណ្ឋារៈហើយ បានឈរនៅក្នុងទីដ៏សមគួរ លំដាប់នោះ ព្រះមានព្រះភាគត្រាស់នឹងកុលបុត្រ នោះថា វង្គីសៈ បានឮថា អ្នកចេះសិល្បៈឬ ។ គេឆ្លើយថា បពិត្រព្រះគោតម ដ៏ចម្រើន ខ