អដ្ឋកថា រិវេកសូត្រទី ១

ក្បាលទី 20 · ទំព័រ 354

ក្នុងវិវេកសូត្រទី ១ នៃវនសំយុត្ត គប្បីជ្រាបវិនិច្ឆ័យដូច្នេះ បទថា កោសលេសុ វិហរតិ សេចក្តីថា ភិក្ខុមួយរូប រៀនកម្មដ្ឋានក្នុង សម្នាក់របស់ព្រះសាស្តាហើយ ទៅនៅក្នុងដែនកោសលនោះ ព្រោះជនបទ នោះ ស្វែងរកភិក្ខាបានងាយ ។ បទថា សំវេជេតុកាមា បានដល់ ប្រាថ្នា ដើម្បីឲ្យភិក្ខុនោះដល់នូវវិវេក ។ បទថា វិវេកកាមោ គឺប្រាថ្នានូវវិវេក ៣ ។ បទថា និច្ឆរតិ ពហិទ្ធា គឺត្រាច់ទៅក្នុងអារម្មណ៍ជាច្រើនជាខាងក្រៅ ។ បទថា ជនោ ជនស្មឹ សេចក្តីថា សូមលោកលះបង់ឆន្ទរាគៈក្នុងជនដទៃ ។ បទថា បជហាសិ ប្រែថា សូមលោកលះបង់ ។ បទថា ភវាសិ ប្រែថា សូម ជាអ្នកមាន ។ បទថា សតំ តំ សារយាមសេ សេចក្តីថា សូម្បីខ្ញុំរមែងញ៉ាំង បណ្ឌិតអ្នកមានសតិឲ្យរពឫកដល់ធម៌នោះ ឬថា ខ្ញុំរមែងញ៉ាំងអ្នកនោះឲ្យរពឫក ដល់ធម៌របស់សប្បុរស ។ បទថា បតាលរជោ សេចក្តីថា ធូលី គឺកិលេស ដែលហៅថា បតាល ព្រោះអត្ថថា មិនមានទីតាំង ។ បទថា មា តំ កាមរជោ សេចក្តីថា ធូលី គឺកាមរាគៈនេះ កុំគ្របសង្កត់លោក អធិប្បាយ ថា កុំនាំទៅកាន់អបាយឡើយ ។ បទថា បំសុកុណ្ឌិតោ ប្រែថា ប្រឡាក់ អាចម៍ដី ។ បទថា វិធុនំ ប្រែថា ជម្រុះ ។ បទថា សិតំ រជំ បានដល់ ធូលី ដែលជាប់នឹងខ្លួន ។ បទថា សំវេគមាបទិ សេចក្តីថា ឈ្មោះថា សូម្បីទេវតា រមែងញ៉ាំងអញបុណ្ណោះឲ្យរពឫកដល់ ដូច្នោះ ទើបឈ្មោះថា ដល់នូវវិវេក ឬថា ប្រារព្ធសេចក្តីព្យាយាមដ៏ខ្ពង់ខ្ពស់ហើយ បដិបត្តិឲ្យជាវិវេកយ៉ាង ក្រៃលែង ។