អដ្ឋកថា ឧបដ្ឋានសូត្រទី ២

ក្បាលទី 20 · ទំព័រ 358

គប្បីជ្រាបវិនិច្ឆ័យក្នុងឧបដ្ឋានសូត្រទី ២ ដូច្នេះតទៅ បទថា សុបតិ សេចក្តីថា បានឮថា ភិក្ខុនេះ ជាព្រះខីណាស្រព លោកទៅកាន់ ស្រុកដែលមានភិក្ខាចារក្នុងទីឆ្ងាយ ត្រឡប់មកវិញហើយ ទុកដាក់បាត្រ និង ចីវរក្នុងបណ្ណសាលា ចុះទៅក្នុងស្រះដែលកើតឯង ក្នុងទីមិនឆ្ងាយ ពេលធ្វើខ្លួន ឲ្យស្ងួតហើយ បោសសម្ហាតទីសម្រាប់សម្រាកវេលាថ្ងៃ ដាក់គ្រែទាបក្នុងទីនោះ ហើយសិងលក់ ។ ពិតហើយ សូម្បីព្រះខីណាស្រព ក៏មានខ្វល់ខ្វាយ តាមផ្លូវកាយដូចគ្នា ព្រោះហេតុនោះ ទើបលោកពោលពាក្យដែលប្រើក្នុង បច្ចុប្បន្ន ដើម្បីបន្ទោបង់សេចក្តីក្រវល់ក្រវាយតាមផ្លូវកាយនោះថា សិងលក់ ។ បទថា អជ្ឈភាសិ សេចក្តីថា ទេវតាយល់ថា ភិក្ខុនេះរៀនកម្ម ដ្ឋានក្នុងសម្នាក់របស់ព្រះសាស្តាហើយ ដេកលក់ក្នុងវេលាថ្ងៃ ដែលឈ្មោះ ថា ការដេកលក់ក្នុងវេលាថ្ងៃនោះ ចម្រើនឡើង សូម្បីនឹងញ៉ាំងប្រយោជន៍ ដែលប្រព្រឹត្តទៅក្នុងបច្ចុប្បន្ន និងដែលប្រព្រឹត្តទៅក្នុងភពខាងមុខនោះឲ្យវិនាស គិតថា អញនឹងដាស់តឿន ទើបបានពោលហើយ ។ បទថា អាតុរស្ស សេចក្តីថា ការក្តៅរោលរាល មាន ៣ យ៉ាង គឺក្តៅ រោលរាលព្រោះជរា ក្តៅរោលរាលព្រោះជំងឺ និងក្តៅរោលរាលព្រោះកិលេស លោកពោលសំដៅដល់ការក្តៅរោលរាលព្រោះកិលេស ក្នុងការក្តៅរោលរាល ទាំង ៣ យ៉ាងនោះ ។ បទថា សល្លវិទ្ធស្ស សេចក្តីថា ចាក់ដោតបេះដូងដោយ កូនសរ គឺតណ្ហាដែលត្រូវបន្សាត់ទៅដោយអវិជ្ជា ដូចត្រូវចាក់ដោតដោយកូន សរ គឺលំពែងដែលលាបដោយថ្នាំពិស ។